Connect with us

កូវីដ-១៩

ថ្មីទៀតហើយ! ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ ចូលរួមពិធីដង្ហែសពមេដឹកនាំសាសនាឥស្លាម ភាគច្រើនគ្មានពាក់ម៉ាស់និងមិនរក្សាគម្លាត (មានវីដេអូ)

បានផុស

នៅ

ថ្វីបើមានបម្រាមរឹតត្បិតវីរុសកូវីដ-១៩ក៏ដោយ ក៏ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅក្នុងស្រុក Badaun នៃរដ្ឋ Uttar Pradesh ដើម្បីគោរពដល់បព្វជិតឥស្លាមម្នាក់ឈ្មោះ Qazi Hazrat Abdul Hameed Mohammed Salimul Qadri ក្នុងពិធីបុណ្យសពរបស់គាត់។

កាលពីថ្ងៃចន្ទទី១០ខែឧសភា ប៉ូលិសបាននិយាយថា មនុស្សជាច្រើននាក់ត្រូវបានចោទប្រកាន់ពីបទរំលោភច្បាប់កូវីដ ​ ក្នុងអំឡុងពេលពិធីដង្ហែសពរបស់មេដឹកនាំសាសនារូបនេះ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ។

ឃ្លីបវីដេអូនៃការដង្ហែសពនេះ ត្រូវបានគេចែកចាយពេញបណ្តាញសង្គម។ វីដេអូបានបង្ហាញពីមនុស្សជាច្រើន មិនមានពាក់ម៉ាស់ ហើយក៏មិនគោរពវិធានការគម្លាតសង្គមផងដែរ។

កាលពីថ្ងៃអង្គារ ប្រទេសឥណ្ឌា បានកត់ត្រាការឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ៣២៩,៩៤២ករណី ដែលនាំឲ្យចំនួនសរុបកើនដល់ ២២,៩៩២,៥១៧ករណី។ នេះបើយោងតាមតួលេខដែលចេញផ្សាយដោយក្រសួងសុខាភិបាល។

នេះជាថ្ងៃទីពីរជាប់ៗគ្នាដែលចំនួនករណីប្រចាំថ្ងៃថ្មី ត្រូវបានគេរាយការណ៍ទាបជាង៤០០,០០០ករណី។ កន្លងមក ប្រទេសឥណ្ឌាបានកត់ត្រាករណីឆ្លងជាង ៤០ម៉ឺនករណី ៤ថ្ងៃជាប់គ្នា។

COVID-19: Lakhs gather for funeral procession in UP violating curbs, FIR  registered
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ៣.៨៧៦នាក់ផងដែរ នៅថ្ងៃអង្គារ។ ចាប់តាំងពីថ្ងៃទី២៨ខែមេសាមក ចំនួនអ្នកស្លាប់ប្រចាំថ្ងៃមានលើសពី ៣,០០០នាក់ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤៩,៩៩២នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Van Vann

ប្រភព៖ Times of India

ចុចអាន៖ ប្រជាជនឥណ្ឌា ផ្អើលយកលាមកនិងទឹកនោមគោ ប៉ាតខ្លួនដោយជឿថា អាចបង្កើនភាពស៊ាំនិងព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម