កូវីដ-១៩
រកឃើញមន្ត្រីសមត្ថកិច្ច មន្ត្រីសុខាភិបាល និងមន្ត្រីការពារជាតិ៤១នាក់ ឆ្លងជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ
យោងតាមការបង្ហាញអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ១៩នៅរាជធានីភ្នំពេញនៅថ្ងៃនេះ បានឲ្យដឹងថាក្នុងចំណោមអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន២៥១នាក់នៅរាជធានីភ្នំពេញ ក្នុងនោះមានកងកម្លាំងប្រ ដាប់អាវុធ មន្ត្រីក្រសួងការពារជាតិ និងមន្ត្រីក្រសួងសុខាភិបាលប្រមាណ៤១នាក់ផងដែរ។

តាមរបាយការណ៍ដដែលបានបន្តថា ក្នុងចំណោមអ្នកឆ្លងជាង៤១នាក់នោះ ក្នុងនោះមានមន្ត្រីក្រ សួងការពារជាតិចំនួន៤នាក់ មន្ត្រីក្រសួងសុខាភិបាលចំនួន៩នាក់ មន្ត្រីកងរាជអាវុធហត្ថចំនួន៣នាក់ មន្ត្រីបញ្ជាការដ្ឋានកងអង្គរក្សខេត្តកណ្តាលចំនួន៤នាក់ និងមន្ត្រីនគរបាលចំនួន២១នាក់។កាលពីម្សិលមិញរកឃើញមន្ត្រីនគរបាលចំនួន១៦នាក់នៅរាជធានីភ្នំពេញបានឆ្លងជំងឺកូវី១៩ផងដែរ។

លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញបានលើកឡើងកាលពីសប្តាហ៍កន្លងទៅនេះថា កងកម្លាំងប្រដាប់អាវុធ និងមន្ដ្រីមូលដ្ឋានមួយចំនួនបានឆ្លងជំងឺកូវីដ១៩ ពេលចុះចែកអំណោយជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ។ មានមន្ដ្រីមួយចំនួនទៀតដែលយាម ឬប្រចាំការនៅតាមមណ្ឌលព្យាបាលជំងឺកូវីដ១៩ ក៏បានឆ្លងដូចគ្នាផងដែរ ខណៈមន្ដ្រីមួយចំនួនទៀត កំពុងជាប់ចត្តាឡីស័ក។

បើតាមក្រសួងក្រសួងសុខាភិបាលនៅថ្ងៃនេះបានរកឃើញអ្នកឆ្លងថ្មីចំនួន៤៨០នាក់ ក្នុងនោះជាករណីឆ្លងសហគមន៍ចំនួន៤៧០នាក់ អ្នកដំណើរមកពីបរទេសចំនួន១០នាក់ ជាសះស្បើយចំនួន៣៥០នាក់ និងស្លាប់០៥នាក់។
គួរបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន២០២២៣នាក់អ្នកជាសះស្បើយចំនួន៨១៧០នាក់និងអ្នកស្លាប់ចំនួន១៣១នាក់៕
អត្ថបទ ៖ សំអឿន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក