Connect with us

កូវីដ-១៩

ទាហានថៃបញ្ជូន ពលករខ្មែរ ១៣ នាក់​លួចឆ្លង​ដែនខុសច្បាប់មកកម្ពុជាវិញ

បានផុស

នៅ

ពលករខ្មែរប្រុសស្រីចំនួន ១៣ នាក់ត្រូវទាហានថៃ ចាប់បញ្ជូនមកកម្ពុជាកម្ពុជាវិញ ក្រោយពីលួចឆ្លងដែនចូលខុសច្បាប់​ នៅចំណុចភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ។

ពលករទាំងនោះ ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅថ្ងៃទី១១ ខែឧសភា បន្ទាប់ពីអាជ្ញាធរខ្មែរធ្វើការត្រួតពិនិត្យសំណាក និងធ្វើចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចខ្មែរបានបញ្ជាក់ថាពករទាំង១៣នាក់នេះ ត្រូវបានចាប់ខ្លួនដោយទាហានឈុតខ្មៅថៃ នៅ៣ទីតាំងផ្សេងគ្នា នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១។

ដោយឡែក ក្នុងប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចក៏បានចាប់ខ្លួនមេខ្យល់នាំពលករខុសច្បាប់ទៅប្រទេសថៃម្នាក់ផងដែរ ដើម្បីបញ្ជូនទៅផ្ដន្ទាទោសតាមផ្លូវច្បាប់។ចំណែកពលករដែលឆ្លងដែនត្រូវបានបញ្ជូនមកកម្ពុជាវិញ តាមច្រកព្រំដែន​អូរបីជាន់ ខេត្តបន្ទាយមានជ័យ ដើម្បិពិនតិ្យសំណាក និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

អត្ថបទ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម