កូវីដ-១៩
ប្រទេស៣នៅចក្រភពអង់គ្លេសលែងមានអ្នកស្លាប់លើកដំបូងដោយកូវីដ-១៩
នៅចក្រភពអង់គ្លេសត្រូវបានសេចក្តីរាយការណ៍កាលពីថ្ងៃចន្ទថា មានប្រទេស៣ដែលមិនមានអ្នកស្លាប់ដោយកូវីដ-១៩សោះជាលើកដំបូងដោយសារវិធានការទប់ស្កាត់ និងយុទ្ធនាការណ៍ចាក់វ៉ាក់សាំង។
ប្រទេសអង់គ្លេសមិនមានអ្នកស្លាប់ដោយកូវីដ-១៩ជាលើកដំបូងចាប់តាំងពីខែកក្កដា ដែលស្ថានភាពនេះទទួលបានការស្វាគមន៍ពីអ្នកជំនាញដែលនិយាយថា វាឆ្លុះបញ្ចាំងពីលទ្ធផលនៃការដាក់បំរាម និងយុទ្ធនាការណ៍ចាក់វ៉ាក់សាំង។
នៅថ្ងៃចន្ទជាពេលវេលាលើកដំបូងគិតចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០មកដែលគ្មានអ្នកស្លាប់ក្នុងរយៈពេល២៨ថ្ងៃចុងក្រោយដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩នៅប្រទេសអង់គ្លេស បន្ទាប់ពីមានសេចក្តីរាយការណ៍នៃការស្លាប់តែម្នាក់គត់កាលពីថ្ងៃទី៣ ខែឧសភា។
ទន្ទឹមជាមួយគ្នានេះ នៅប្រទេសស្កុតឡេន និងអៀរឡង់ខាងជើងក៏គ្មានអ្នកស្លាប់ដោយកូវីដ-១៩ដែរ។ ទោះបីជាយ៉ាងណា នៅប្រទេសវែលវិញមានករណីស្លាប់៤នាក់។
ក្រុមអ្នកជំនាញបានលើកឡើងពីការប្រុងប្រយ័ត្នថា តួលេខនេះគ្រាន់តែជារង្វាស់នមួយនៃករណីស្លាប់ដោយកូវីដ-១៩ និងសេចក្តីរាយការណ៍យឹត។ ចំនួនអ្នកស្លាប់ថយចុះគឺជាជោគជ័យ។
លោក Rowland Kao សាស្ត្រាចារ្យបច្ចេកវិទ្យានៅសកលវិទ្យាល័យ University of Edinburgh ដែលបានវិភាគនៅផ្នែកអាសន្នបាននិយាយថា ការធ្លាក់ចុះនៃការស្លាប់គឺជាគុណសម្បត្តិនៃការចាក់វ៉ាក់សាំង។
លោកនិយាយថា ៖«តែងតែមានការកត់ត្រានៃការស្លាប់ខ្ពស់នៅក្នុងពាក់កណ្តាលសប្តាហ៍ តែជាទូទៅ នេះគឺជាដំណឹងល្អ និងឆ្លុះបញ្ចាំងពីការពិតដែលការផ្លាស់ប្តូរនៅក្នុងករណីកត់ត្រាបានប្រែប្រួលទៅក្រុមមនុស្សវ័យក្មេង។ មានករណីជាច្រើនទៀតដែលក្នុងមួយឯកតាឥឡូវនេះកើតមានទៅលើមនុស្សវ័យក្មេង និងជំទង់ដែលទំនងជាងាយស្លាប់»។
យ៉ាងណា នៅពេលស្ថានភាពនៅចក្រភពអង់គ្លេសបានកំពុងល្អប្រសើរ ករណីឆ្លង និងស្លាប់ទូទាំងពិភពលោកនៅតែកំពុងកើនឡើង។
ភាគច្រើនបំរាមនៅប្រទេសស្កុតឡេតនឹងបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា។ លោកស្រី Nicola Sturgeon នាយករដ្ឋមន្ត្រីស្កុតឡេតបានឲ្យដឹងថា តំបន់ភាគច្រើននៅប្រទេសលោកស្រីនឹងជាប់បំរាមត្រឹមកម្រិតពីរ ប៉ុន្តែតំបន់ Moray នៅជាប់កម្រិត៣ដោយសារថ្មីៗនេះករណីឆ្លងថ្មីកើនឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត