Connect with us

កូវីដ-១៩

សូម​ប្រយ័ត្ន​អ្នក​ទៅ​សិង្ហបុរី ​ផ្ទុះ​កូវីដ​នៅ​ព្រលាន​​យន្តហោះ​កាន់​តែ​ច្រើន

បានផុស

នៅ

ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន​៧​នាក់​​​នៅ​ថ្ងៃ​អង្គារ៍​ ម្សិល​មិញ​​ពាក់​ព័ន្ធ​នឹង​ការ​ឆ្លង​សហគមន៍​នៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ Changi Airport ​ដែល​សរុប​ឡើង​ដល់​១៨​នាក់​ហើយ។

សម្រាប់​ករណី​ឆ្លង​ថ្មី​ទាំង​៧​នាក់នេះ​ មាន​៤​នាក់​ត្រូវ​បាន​តេស្ត​វិជ្ជមាន​រក​ឃើញ​ជា​បឋម​ពី​វីរុស​បំប្លែង​ថ្មី B1617 ដែល​ត្រូវ​បាន​គេ​ដឹង​ថា រក​ឃើញ​លើក​ដំបូង​នៅ​ប្រទេស​ឥណ្ឌា។

ករណី​ឆ្លង​ថ្មី​ទី​១​នៅ​ថ្ងៃ​អង្គារ៍ គឺបុរស​ជន​ជាតិ​សិង្ហបុរី​អាយុ​​៦៣​ឆ្នាំ​​ជា​បុគ្គលិក​​​ផ្នែក​សេវាកម្ម​​សំអាត​ Ramky Cleantech Services នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Changi Airport Terminal 3។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​សុខាភិបាល​សិង្ហបុរី​ (MOH) បាន​ឲ្យ​ដឹង​ថា ​គាត់​​បាន​​ចេញ​រោគ​សញ្ញា​កាល​ពី​យប់​ថ្ងៃ​ទី​៧​​ ខែ​ឧសភា ប៉ុន្តែ​មិន​បាន​ទៅ​ព្យាបាល។ ពីរ​ថ្ងៃ​ក្រោយ​មក គាត់​ធ្វើតេស្ត​ជាមួយ​ក្រុម​ការងារ​វេជ្ជសាស្ត្ររបស់​ក្រសួង​នៅ​ព្រលាន​យន្ត​ហោះ និង​​បាន​បញ្ជាក់​​វិជ្ជមាន​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា។ មុន​ពេល​តេស្ត​វេជ្ជមាន គាត់​ក៏​បាន​ធ្វើតេស្ត​ញឹក​ញាប់​​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ខែ​មេសា​មក។

​បុរស​ឆ្លង​នេះ​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូវីដ-១៩​ដូស​ទី​១​រួច​តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​មករា និង​ដូស​ទី​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ។​ គាត់​ត្រូវ​បាន​តេស្ត​វិជ្ជមាន​វីរុស​បំប្លែង​ថ្មី​ B1617។

ករណីទី​២​ ស្ត្រី​ជន​ជាតិ​សិង្ហបុរី​អាយុ​៥៥​ឆ្នាំ​ធ្វើ​ការ​នៅ​ហាង​កាហ្វេ M171 Gourmet Street Coffeeshop។ គាត់​ជា​ប្រពន្ធ​របស់​បុរស​ខាង​លើ​ដែល​ធ្វើ​ការ​នៅ​ព្រលាន​យន្តហោះ Changi។

ចំពោះ​ករណី​ឆ្លង​ទី​៣ជា​បុរស​ជន​ជាតិ​ចិន​អាយុ​៤៣​ឆ្នាំ​ដែល​​បាន​​ជាប់​ទំនាក់​ទំនង​ជា​មួយ​គ្រួសារ​អ្នក​បោស​សំអាត​នៅ​ព្រលាន​យន្ត​ហោះ Changi  ដែល​បាន​ធ្វើ​តេស្តវិជ្ជមាន​កាល​ពី​ថ្ងៃ​ទី​៨ ខែ​ឧសភា។ បុរស​ជន​ជាតិ​ចិន​នេះបម្រើ​ការ​នៅ​ព្រលាន​យន្តហោះ​ដែរ។

​ករណី​ឆ្លង​ថ្មី​ទី​៤ បុរស​ជន​ជាតិ​ម៉ាឡេស៊ី​អាយុ​៥៦​ឆ្នាំ​​ជា​អ្នក​បម្រើ​ការងារ​ជា​អ្នក​បោស​សំអាត​​នៅ​អាហរដ្ឋាន​ Kopitiam នៅ​ឯ​ព្រលានយន្ត​ងហោះ Changi Airport Terminal 3 ដែរ។ ករណី​ឆ្លង​ថ្មី​ទី​៥ ស្ត្រី​ជន​ជាតិ​ចិន​អាយុ​៤៦​ឆ្នាំ​ជា​អ្នក​បម្រើ​ការ​នៅ​ព្រលាន​យន្ត​ហោះផ្នែក​​​ Ramky Cleantech Services នៅ Robinson 77។ 

សម្រាប់​ករណី​ឆ្លង​ថ្មី​ទី​៦ បុរស​ជន​ជាតិ​ម៉ាឡេស៊ី​អាយុ​៤០​ឆ្នាំ​​បម្រើ​ការ​នៅ​ផ្នែក​ Ramky Cleantech Services ជា​មន្ត្រី​ថែ​ទាំ​កន្លែង​នៅ​ព្រលាន​យន្តហោះ​ Changi Airport Terminal 3​ដែរ។ បុរសម្នាក់​នេះ​ក៏​ចាក់​វ៉ាក់សាំង​រួច​រាល់​ទាំង​ពីរ​ដូស​ដែរ ហើយ​គាត់​រក​ឃើញ​ឆ្លង​វីរុស​បំប្លែង​ថ្មី​ B1617។

ករណី​ឆ្លង​​ថ្មី​ទី​៧ ស្ត្រី​ជន​ជាតិ​សិង្ហបុរី​អាយុ​៣៣​ឆ្នាំ​ដែល​ធ្វើ​ការ​ផ្នែក​រដ្ឋបាល​នៅ​ហាង​ម្ហូប​អាហារ​ SBY Frozen Food Supply។ គាត់​បាន​ធ្វើ​ការ​ពី​ផ្ទះ​ពីរ​បី​ខែ​ហើយ ប៉ុន្តែ​គាត់​បាន​ជាប់​ទំនាក់​ទំនង​ជា​មួយមន្ត្រី​សន្តិសុខ​វិជ្ជមាន​កូវីដ-១៩​ម្នាក់​ដែល​បម្រើ​ការ​នៅព្រលានយន្តហោះ Changi Airport Terminal 3​ដែរ។ 

ឥឡូវ​នេះ បុគ្គលិក​ចំនួន​ប្រហែល​៩​ពាន់​នាក់​នៅ​ Terminal 1, Terminal 3 និង​ Jewel Changi Airport របស់​ព្រលានយន្តហោះ​នឹង​ធ្វើ​តេស្ត​ទាំង​អស់។

គិត​ត្រឹម​ថ្ងៃ​អង្គារ៍ ទី​១១ ខែ​ឧសភា ប្រទេស​សិង្ហបុរី​មាន​ករណី​ឆ្លង​សរុប​ចំនួន ៦១ ៤០៣​នាក់ និង​ស្លាប់​ចំនួន​៣១​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៣ វិនាទី មុន

គម្រោងវិនិយោគ​ចំនួន ៤២ ទៀត ​ក្រោម​​ទុន​៥៦៤ លានដុល្លារអាមេរិក ទទួលបានការលើកទឹកចិត្តពិសេស​វិនិយោគ​​ក្នុង​ខេត្តព្រះសីហនុ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ក្រុម​ហេសបូឡា ទាមទារឲ្យកងកម្លាំងអ៊ីស្រាអែល ដកខ្លួនចេញពីលីបង់ឲ្យទាន់ពេលវេលា

វប្បធម៌ ជំនឿ៧ នាទីutes មុន

គ្រឿង​តុបតែងផ្ទះ មិនត្រឹម​លម្អ​ តែជួយ​បង្កើន​សំណាង និង​លាភក្នុងថ្ងៃចូល​ឆ្នាំ​ចិន

ព័ត៌មានជាតិ១១ នាទីutes មុន

ប្រមុខការពារជាតិ ថា ការធ្វើទំនើបកម្មលើគ្រឿងយុទ្ធោបករណ៍ ជាតម្រូវការចាំបាច់របស់ទ័ពជើងទឹក

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​អគ្គរដ្ឋ​អាជ្ញា ICC ស្វែងរកដីកាចាប់ខ្លួនមេដឹកនាំ​តាលីបង់​ពីរនាក់នៅអាហ្វហ្គានីស្ថាន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម