កូវីដ-១៩
វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?
មកដល់ថ្ងៃនេះ គ្នាយើងមួយចំនួនច្បាស់ជាទទួលបានវ៉ាក់សាំងកូវីដ-១៩ ការពារខ្លួនយើងពីការឆ្លងជំងឺផ្លូវដង្ហើមសាហាវនេះហើយ។ បន្ទាប់ពីចាក់គ្រប់ដូស (២ដូស) រួចហើយ ប្រព័ន្ធការពាររាងកាយនឹងចាប់ផ្ដើមបង្កើតអង់ទីករកាន់តែខ្លាំងប្រឆាំងជំងឺកូវីដ-១៩។ ប៉ុន្តែ វ៉ាក់សាំងកូវីដ-១៩ អាចការពារខ្លួនយើងពីជំងឺកូវីដ-១៩ បំប្លែងខ្លួនបានដែរទេ?

ឆ្លើយតបនឹងចម្ងល់មួយនេះ លោកស្រីវេជ្ជបណ្ឌិត Katharine O’brien បម្រើការនៅអង្គការសុខភាពពិភព (WHO) បានឲ្យដឹងថា តាមសង្កេតមើលពីវ៉ាក់សាំងកូវីដ-១៩ ដែលកំពុងដាក់ឲ្យប្រើប្រាស់នៅទូទាំងពិភពលោកនេះឃើញថា វ៉ាក់សាំងកូវីដ-១៩ នៅតែអាចការពារខ្លួនយើងបានវីរុសកូវីដ-១៩ បំប្លែងថ្មីមួយចំនួន។ ទោះបីជា វាមិនសូវមានប្រសិទ្ធភាពខ្ពស់ទប់ទល់នឹងវីរុសកូវីដ-១៩ ធម្មតាក៏ដោយ ក៏វាផ្ដល់រនាំងប្រឆាំងនឹងវីរុសកូវីដ-១៩ បំប្លែងថ្មីបានដែរ។
ក្រោយចាក់វ៉ាក់សាំងហើយអាចការពារខ្លួនយើងពីប្រភេទវីរុសកូវីដ-១៩ បំប្លែងថ្មី នៅថ្ងៃអនាគតបានអត់?

លោកស្រីបញ្ជាក់ឲ្យដឹងទៀត យើងគួរតែរំពឹងទុកនូវវីរុសបំប្លែងខ្លួនថ្មីជាច្រើនទៀតនៅថ្ងៃខាងមុខ ពីព្រោះនេះជាអ្វីដែលវីរុសធ្វើ ពោលគឺពពួកវីរុសចូលចិត្តបង្កើតថ្មី ឬបំប្លែងខ្លួនវាទៅជាវីរុសមួយប្រភេទទៀតជាបន្តបន្ទាប់។ ខណៈអ្នកផលិតវ៉ាក់សាំងកំពុងព្យាយាមសម្របសម្រួល និងបង្កើតវ៉ាក់សាំងដែលល្អបំផុតសម្រាប់ទប់ទល់នឹងវីរុសកូវីដ-១៩ ទាំងធម្មតា និងពពួកបំប្លែងថ្មីផ្សេងៗ។ វ៉ាក់សាំងដែលយើងមានសព្វថ្ងៃសុទ្ធតែអាចការពារយើងបានពីពពួកវីរុសកូវីដ-១៩ បំប្លែងថ្មីជាច្រើន ស្របពេលដែលខាងអ្នកវិទ្យាសាស្ត្រកំពុងសិក្សាពីការឆ្លើយតបរបស់ពពួកវីរុសបម្លែងថ្មី ទៅនឹងវ៉ាក់សាំងកូវីដ-១៩។
វេជ្ជបណ្ឌិតដដែលបន្តថា អ្វីដែលសំខាន់នោះ គឺយើងត្រូវតែបន្តការពាក់ម៉ាស់ និងធ្វើការណែនាំពីវិធានការទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ ទោះបីជាយើងចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ចំនួនក៏ដោយ។ ទោះជាពេលនេះ យើងឃើញថា វ៉ាក់សាំងកូវីដ-១៩ អាចការពារវីរុសកូវីដ-១៩ បំប្លែងថ្មីបានមួយចំនួនក៏ដោយ តែយើងនៅមិនទាន់ដឹងថាវាអាចទប់ទល់នឹងវីរុសបំប្លែងថ្មីនៅថ្ងៃខាងមុខបានល្អប៉ុនណានោះទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកជំនាញហាមចាក់វ៉ាក់សាំងកូវីដ-១៩ពេលកំពុងមានជំងឺផ្ដាសាយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី