កូវីដ-១៩
អនុញ្ញាតភ្លាម រដ្ឋកាលីហ្វញ៉ាចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដដល់កុមារអាយុ១២-១៥ឆ្នាំ
រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងដល់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំនៅថ្ងៃព្រហស្បតិ៍ ស្អែកនេះ។ នេះបើតាមមន្ត្រីសុខាភិបាលនិយាយនៅថ្ងៃអង្គារ៍។
ការប្រកាសពីផែនការចាក់នេះបានធ្វើឡើង បន្ទាប់ពីរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានអនុញ្ញាតពង្រីកការប្រើប្រាស់វ៉ាក់សាំង Pfizer ការពារកូវីដ-១៩ដល់កុមារអាយុ១២ដល់១៥ឆ្នាំ។
អ្នកជំនាញជំងឺឆ្លងរាតត្បាតនៅនាយកដ្ឋានសុខភាពសាធារណៈរដ្ឋកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត Erica Pan មានប្រសាសន៍ថា ៖«ការណាត់ដើម្បីទទួលបានការចាក់វាក់សាំងនឹងធ្វើតាមរយៈវិបសាយ MyTurn របស់កាលីហ្វញ៉ាចាប់ពីព្រឹកថ្ងៃព្រសហ្បតិ៍ទៅ។ រដ្ឋកំពុងធ្វើការចុះឈ្មោះអ្នកផ្តល់សេវា និងគ្លីនិកបន្ថែមទៀតដើម្បីគ្រប់គ្រងចំនួនវ៉ាក់សាំងដែលត្រូវបានចាក់ទៅមនុស្សវ័យក្មេង។
លេខាផ្នែកសុខភាព និងធនធានមនុស្សកាលីហ្វញ៉ា លោកវេជ្ជបណ្ឌិត Mark Ghaly កត់សំគាល់ថា មនុស្សវ័យក្មេងក៏ប្រហែលជាទទួលរងផលរំខាន និងបញ្ហាតិចតួចពីការចាក់វ៉ាក់សាំងដូចជា អស់កម្លាំង ក្តៅខ្លួន និងឈឺក្បាលជាដើម។ អាការទាំងនេះលោកហៅថា ជារឿងធម្មតា ដូចដែលកើតមានចំពោះមនុស្សធំដែរ។
រដ្ឋកាលីហ្វញ៉ាក៏បានកំពុងបង្កើនកិច្ចខំប្រឹងប្រែងបន្ថែមទៀតចំពោះយុទ្ធនាការណ៍ចាក់វ៉ាក់សាំងរបស់ខ្លួនដោយបានចាប់ដៃគូជាមួយអ្នកមានឥទ្ធិពល បុគ្គលល្បីៗ មេដឹកនាំដែលអ្នកគាំទ្រជឿជាក់ មេដឹកនាំសហគមន៍ និងនាយកសាលាជាដើមដើម្បីជំរុញលើកទឹកចិត្តឲ្យមនុស្សទៅចាក់វ៉ាក់សាំង។
កាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ Pfizer បានក្លាយជាវ៉ាក់សាំងទី១នៅអាមេរិកដែល FDA អនុញ្ញាតប្រើបន្ទាន់ដល់កុមារអាយុ១២ដល់១៥ឆ្នាំ។
វាជាវ៉ាក់សាំងការពារកូវីដ-១៩ទីមួយនៅសហរដ្ឋអាមេរិកបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់សម្រាប់កុមារអាយុ១២ឆ្នាំដល់១៥ឆ្នាំ។ កន្លងមកអាមេរិកបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់វ៉ាក់សាំងកូវីដ-១៩សម្រាប់មនុស្សអាយុ១៦ឆ្នាំឡើង។ សម្រាប់វ៉ាក់សាំង Moderna និង Johnson & Johnson ត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់សម្រាប់មនុស្សអាយុ១៨ឆ្នាំឡើង។
ដើម្បីគាំទ្រដល់ការពង្រីកប្រើប្រាស់នេះ FDA បានត្រួតពិនិត្យមើលទិន្នន័យដែលដាក់ដោយក្រុមហ៊ុន Pfizer។ ក្រុមហ៊ុនបាននិយាយកាលពិចុងខែមីនាថា ការសាកល្បងលើមនុស្សអាយុ១២ ដល់១៥ឆ្នាំចំនួន២២៦០នាក់បានបង្ហាញថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព១០០% និងមានភាពធន់ខ្លាំងថែមទៀត។
លោកវេជ្ជបណ្ឌិត Peter Marks នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងវាយតម្លៃជីវសាស្ត្ររបស់FDA បាននិយាយថា ៖«វាជាការសម្រេចចិត្តដោយត្រង់មួយ»។
រដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានពិនិត្យមើលពីទិន្នន័យសុវត្ថិភាព និងប្រសិទ្ធភាពរបស់ Pfizer។ រដ្ឋបាលក៏បានពិនិត្យមើលប្រព័ន្ធប្រតិកម្មនៃភាពស៊ាំទៅលើកុមារមួយចំនួនដែលបានចាក់រួច និងប្រៀបធៀបជាមួយប្រព័ន្ធប្រតិកម្មនៃភាពស៊ាំរបស់មនុស្សវ័យជំទង់ និងមនុស្សធំដែលចាក់រួច។
លោក Marks ប្រាប់ថា ៖«ប្រតិកម្មភាពស៊ាំរបស់វ៉ាក់សាំងនេះពិតជាល្អណាស់ ហើយតាមពិតទៅ វាពិតជាល្អ ល្អខ្លាំងជាងវ៉ាក់សាំងសម្រាប់ក្រុមមនុស្សអាយុពី១៦ទៅ២៥ឆ្នាំថែមទៀត។ ចំពោះទម្រង់សុវត្ថិភាពវ៉ាក់សាំងសម្រាប់កុមារអាយុ១២ទៅ១៥ឆ្នាំគឺប្រហាក់ប្រហែលគ្នានឹងនឹងវ៉ាក់សាំងសម្រាប់មនុស្សអាយុ១៦ទៅ២៥ឆ្នាំ»។
ស្នងការស្តីទីរបស់ FDA លោកវេជ្ជបណ្ឌិត Janet Woodcock ប្រាប់អ្នកកាសែតថា ៖«FDA ធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យយើងអាចធានាបានថា វ៉ាក់សាំងបង្ការកូវីដ-១៩ដែលយើងបានអនុញ្ញាតគឺត្រូវតាមស្តង់ដារកម្រិតខ្ពស់របស់រដ្ឋបាលសម្រាប់គុណភាព សុវត្ថិភាព និង ប្រសិទ្ធភាព»។
«យើងដឹងហើយថា រាល់ពេលជនជាតិអាមេរិកម្នាក់ រាប់បញ្ចូលទាំងសមាជិកនៃក្រុមគ្រួសារផ្ទាល់ខ្លួនរបស់យើងផងដែលទទួលការចាក់វ៉ាក់សាំង ពួកគាត់ទុកចិត្តលើពួកយើង»៕
អានបន្ថែម៖ ទីបំផុត អាមេរិក អនុញ្ញាតឲ្យចាក់វ៉ាក់សាំង Pfizer សម្រាប់កុមារអាយុ១២ទៅ១៥ឆ្នាំ
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ