Connect with us

កូវីដ-១៩

ច្រើនឡើងៗហើយ! រហូតមកដល់ពេលនេះ កូវីដបំប្លែងខ្លួនរបស់ ឥណ្ឌា រាលដាលដល់ ៤៤ ប្រទេស

បានផុស

នៅ

អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅថ្ងៃពុធនេះថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មី ដែលនៅពីក្រោយការបង្កើនល្បឿន នៃការផ្ទុះឡើង នៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរកឃើញ នៅក្នុងប្រទេសរាប់សិបផ្សេងទៀត នៅទូទាំងពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បាននិយាយថា វ៉ារ្យង់ថ្មីប្រភេទ B.1.617 ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា កាលពីខែតុលា ត្រូវបានគេរកឃើញ នៅក្នុងសំណាកជាង ៤,៥០០ ពី ៤៤ ប្រទេសក្នុងតំបន់ទាំង ៦ របស់ WHO ។

ទន្ទឹមនោះ WHO បាននិយាយ នៅក្នុងការធ្វើបច្ចុប្បន្នភាព រោគរាតត្បាតប្រចាំសប្តាហ៍របស់ខ្លួន ស្តីពីជំងឺកូវីដ ១៩ ថា “WHO បានទទួលរបាយការណ៍ អំពីការរកឃើញថ្មីពីប្រទេសចំនួន ៥ បន្ថែមទៀតផងដែរ” ។

ចំណែកក្រៅប្រទេសឥណ្ឌា WHO បាននិយាយថា ចក្រភពអង់គ្លេស ក៏បានរាយការណ៍អំពីករណីឆ្លង ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីនេះ ច្រើនបំផុតមិនធ្លាប់មានផងដែរ ។

គួររំឭកថា កាលពីដើមសប្តាហ៍នេះ WHO បានប្រកាសថា វ៉ារ្យង់ថ្មីប្រភេទ B.1.617 ជា “មេរោគដែលត្រូវព្រួយបារម្ភ” ។

ដូច្នេះ WHO បានបន្ថែមវ៉ារ្យង់ថ្មីនេះ ចូលទៅក្នុងបញ្ជីវីរុសចំនួន ៣ បន្ថែមទៀតរបស់ខ្លួន បន្ទាប់ពីវ៉ារ្យង់អង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង ។

ជំងឺកូវីដបំប្លែងខ្លួនថ្មីនេះ ត្រូវបានគេមើលឃើញថា មានគ្រោះថ្នាក់ជាងកូវីដប្រភេទដើម ពីព្រោះវាអាចឆ្លងបានកាន់តែលឿន ហើយអាចបណ្តាលឲ្យស្លាប់ ឬអាចគេចផុតការការពារពីវ៉ាក់សាំងមួយចំនួន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NDTV

ចុចអាន ៖ ទីបំផុត WHO ប្រកាសថា វីរុសបំប្លែងខ្លួនឥណ្ឌាជា “មេរោគដែលត្រូវព្រួយបារម្ភ”

ចុចអាន ៖ ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ ចូលរួមពិធីដង្ហែសពមេដឹកនាំសាសនាឥស្លាម ភាគច្រើនគ្មានពាក់ម៉ាស់និងមិនរក្សាគម្លាត (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ២ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម