កូវីដ-១៩
អ្នកវិទ្យាសាស្ត្រថា វីរុសបំប្លែងថ្មី B1617.2 ឆ្លងលឿនជាង B.1.1.7 ដល់ទៅ៦០%
វីរុសបំប្លែងថ្មីមកពីប្រទេសឥណ្ឌាដែលកំពុងរាលដាលខ្លាំងនៅចក្រភពអង់គ្លេសឆ្លងលឿនជាង B.1.1.7 ដល់ទៅ៦០%។ នេះបើតាមអ្នកវិទ្យាសាស្ត្តរម្នាក់បានបញ្ជាក់។
លោកសាស្ត្រាចារ្យ Tom Wenseleers អ្នកឯកទេសជីវសាស្ត្រ និងជំងឺឆ្លងនៅសាកលវិទ្យាល័យ KU Leuven ប្រទេសប៊ែលហ្ស៊ិក បាននិយាយនៅលើ Twitter ថា លោកបានធ្វើការវិភាគពពួកវីរុស២ប្រភេទដើម្បីប្រៀបធៀបគ្នា ហើយរកឃើញថា វីរុសបំប្លែងថ្មីមកពីឥណ្ឌាឆ្លងលឿនជាង។
B1617.2 ជាប្រភេទវីរុសឆ្លងទូទៅនៅប្រទេសឥណ្ឌាដែលកំពុងរាលដាលនៅចក្រភពអង់គ្លេស វាត្រូវបានប្រទាស់ឃើញហោចណាស់៥២០ដង ហើយអ្នកជំនាញបារម្ភថា វាកាន់តែអាក្រក់។
អ្នកវិទ្យាសាស្ត្រនៅក្រុមប្រឹក្សាភិបាល SAGE បាននិយាយក្នុងកិច្ចប្រជុំមួយកាលពីសប្តាហ៍មុនថា ៖«ការវាយតម្លៃពីដំបូង រាប់បញ្ចូលទាំងបទពិសោធអន្តរជាតិគឺដា វីរុសនេះប្រហែលជាអាចឆ្លងលឿនជាងវីរុសបំប្លែង B.1.1.7 [Kent]»។
ប្រធានវេជ្ជសាស្ត្រនៅប្រទេសអង់គ្លេស លោកសាស្ត្រាចារ្យ Chris Whitty បាននិយាយថា ៖«ទស្សនៈរបស់យើងគឺថា នេះជាវីរុសដែលអាចឆ្លងខ្លាំង ហោចណាស់អាចឆ្លងដូច B117។ វាអាចឆ្លងកាន់តែច្រើន តែយើងនៅបន្តសង្កេតមើលទៀត»។
សម្រាប់ការសរសេររបស់លោកសាស្ត្រាចារ្យ Wenseleers លើបណ្តាញសង្គមថា ៖«ទិន្នន័យប្រទេសឥណ្ឌាត្រូវបានប៉ាន់ស្មានថា វីរុស B.1.617.2 មានការកើនឡើង១០%ក្នុងមួយៗថ្ងៃដែលវាលើ B.1.1.7 (លឿនជាងដល់ទៅ៦០%)។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជនបាននិយាយថា វីរុសបំប្លែងថ្មីរបស់កូវីដ-១៩គឺ B.1.617 ដែលរកឃើញដំបូងនៅប្រទេសឥណ្ឌាកាលពីតុលានោះគឺបានរកឃើញនៅក្នុងសំណាងជាង ៤៥០០ដែលត្រូវបានបញ្ជូនទៅកាន់ទិន្នន័យបើកចំហពីប្រទេសចំនួន៤៤ហើយរហូតដល់ឥឡូវនេះ។
ទីភ្នាក់ងារបាននិយាយក្នុងអត្ថបទចេញផ្សាយថ្មីប្រចាំសប្តាហ៍ថា ៖«WHO ទទួលបានរបាយការដណ៍ពីការរកឃើញថ្មីបន្ថែមពីប្រទេស៥ទៀត»។
ក្រៅពីប្រទេសឥណ្ឌា អង្គការសុខភាពពិភពលោកប្រាប់ថា ចក្រភពអង់គ្លេសបានរាយការណ៍ មានករណីឆ្លងកូវីដ-១៩ដោយវីរុសនេះច្រើនបំផុត។
នៅដើមសប្តាហ៍នេះ WHO បានហៅ វីរុស B.1.617 ដែលរាប់ជា វីរុសរង៣ប្រភេទដែលប្រែប្រួល និងខុសគ្នាតិចជា«វីរុសបំប្លែងថ្មីគួរឲ្យព្រួយបារម្ភ»។
ដូច្នេះវាត្រូវបានបន្ថែមទៅក្នុងបញ្ជីដែលមានវីរុសបំប្លែង៣នៃកូវីដ-១៩ដែលត្រូវបានរកឃើញដំបូងនៅចក្រភពអង់គ្លេស ប្រេស៊ីល និងអាហ្វ្រិកខាងត្បូង។
វីរុសបំប្លែងថ្មីត្រូវបានគេរកឃើញថា គ្រោះថ្នាក់អាក្រក់ជាងវីរុសដើម ពីព្រោះពួកវាអាចឆ្លងបានកាន់តែច្រើន លឿន អាចបណ្តាលស្លាប់ និងអាចឆ្លងផុតការការពាររបស់វ៉ាក់សាំងខ្លះក៏មាន។WHO បានពន្យល់នៅថ្ងៃពុធថា B.1.617 ត្រូវបានបន្ថែមទៅក្នុងបញ្ជី ពីព្រោះវាងាយស្រួលឆ្លងជាងវីរុសដើមខ្លាំង និងបង្ហាញថា ការកើនឡើយយ៉ាងឆាប់រហ័សក្នុងការសាយភាពនៅក្នុងប្រទេសជាច្រើន។
WHO ក៏បានបញ្ជាក់ដែរថា ៖«ភស្តុតាងបឋមគឺ វីរុសនេះធន់នឹងការព្យាបាលជាមួយនឹងថ្នាំអង់ទីគ័រ Bamlanivimab ហើយការសិក្សាពីដំបូងបង្ហាញថា ការកាត់បន្ថយមានកំណត់នៅក្នុងអព្យាក្រិតភាពរបស់អង់ទីគ័រ»។
អង្គការសុខភាពពិភពលោកបានសង្កត់ធ្ងន់ថា ទោះជាផលប៉ះពាល់ពិភពលោកជាក់ស្តែងទៅលើប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសបំប្លែងថ្មីអាចមានកំណត់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់