កូវីដ-១៩
ខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ-១៩កើនឡើងដល់ជិត៤០០នាក់ និងស្លាប់៥នាក់
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ខែឧសភានេះថា គិតត្រឹមម៉ោង៥ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈសរុបចំនួន៣៨៣នាក់ ស្រី១៥៧នាក់។

លោកបណ្ឌិតបានបន្តថា ក្នុងអ្នកជំងឺជិត៤០០នាក់នោះ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន៣០៣នាក់ ស្រី១២២នាក់ ស្លាប់បាត់បង់ជីវិតចំនួន៥នាក់ ស្រី២នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យចំនួន៧៤នាក់ ស្រី៣៣នាក់ ក្នុងនោះនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន៣១នាក់ស្រី១៧នាក់ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន១៩នាក់ ស្រី៨នាក់និងមណ្ឌលព្យាបាលក្រុងបាវិតចំនួន២៤នាក់(ខ្មែរ២១នាក់ចិន១នាក់វៀតណាម១នាក់និងឥណ្ឌនេស៊ី១នាក់)ស្រីចំនួន៨នាក់។

លោកបណ្ឌិតបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែលកុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
លោកបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ១៩ក្នុងខេត្តបានធូរស្រាលក្នុងរយៈពេលដ៏ខ្លីដោយសារមានការគ្រប់គ្រងបានល្អក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ដែលមានលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត។

លោកបណ្ឌិតបានបន្ថែមថា អាជ្ញាធរខេត្តបានសម្រេចរក្សាទុកទីតាំងដើមទីចូលខេត្តសម្រាប់ធ្វើតេស្តរកមេរោគកូវីដ១៩អ្នកដំណើរដែលចូលមកខេត្តស្វាយរៀងចំនួន២ទីតាំង រួមមាន៖ទី១៖ នៅស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិលេខ១និងទី២៖ ស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩។

លោកបណ្ឌិត កែរ រដ្ឋា សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថាធ្លាប់ប្រាស្រ័យ ទាក់ទងជាមួយអ្នកជំងឺកូវីដ១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។ ជាងនេះទៀតត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ