Connect with us

កូវីដ-១៩

៤ខណ្ឌនៅសល់តំបន់ក្រហម ក្នុងវិធានការបិទខ្ទប់១សប្ដាហ៍បន្តទៀត

បានផុស

នៅ

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ​ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ដោយបែងចែក ជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” សម្រាប់រយៈពេល៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី១៣ ដល់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ក្នុងចំណោម១៤ខណ្ឌក្នុងរាជធានីភ្នំពេញមាន៤ខណ្ឌមានទាំងតំបន់លឿង តំបន់លឿងទុំ និងតំបន់ក្រហម ខណៈ៤ខណ្ឌទៀតមានតំបន់លឿង និងតំបន់លឿងទុំ ចំណែក៦ខណ្ឌទៀតជាតំបន់លឿងទាំងអស់។

៤ខណ្ឌដែលមានផ្នែកខ្លះជាតំបន់ក្រហមនោះមានដូចជា៖

​ខណ្ឌទួលគោក មាន ភូមិ២៣ សង្កាត់បឹងកក់ទី២ និងភូមិ១០ សង្កាត់បឹងសាឡាង។

ខណ្ឌពោធិ៍សែនជ័យ មាន ភូមិត្រពាំងថ្លឹង១ និងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១។

ខណ្ឌឫស្សីកែវ មាន ផ្នែកខ្លះនៃភូមិសង្កែ ផ្នែកខ្លះនៃភូមិចុងខ្សាច់ ផ្នែកខ្លះនៃភូមិបាក់ទូក សង្កាត់ទួលសង្កែទី១។

និងខណ្ឌមានជ័យ មាន ផ្នែកខ្លះនៃភូមិ៥ សង្កាត់ស្ទឺងមានជ័យ២ ផ្នែកខ្លះនៃភូមិទ្រា៤ ផ្នែកខ្លះនៃភូមិដំណាក់ធំ២ និងផ្នែកខ្លះនៃភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣។

ជាមួយគ្នានេះ មាន៤ខណ្ឌដែលមានតំបន់លឿង និងតំបន់លឿងទុំ ដូចជា ខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌ៧មករា និងខណ្ឌច្បារអំពៅ។

ចំណែក៦ខណ្ឌទៀតជាតំបន់លឿងទាំងអស់មានដូចជា ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌបឹងកែងកង និងខណ្ឌព្រែកព្នៅ។

គួរបញ្ជាក់ថា តំបន់ក្រហម សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ តំបន់លឿងទុំ សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។ តំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

តំបន់ក្រហម និង តំបន់លឿងទុំ ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ ដោយឡែក តំបន់លឿង មិនស្ថិតនៅភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋាបាល។

សូមចូលមើលផែនទីលម្អិត៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៣ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ៥ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៦ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម