Connect with us

កូវីដ-១៩

Unicef​ អំពាវ​នាវ​ឲ្យ​ចក្រ​ភព​អង់គ្លេស​ចែក​វ៉ាក់​សាំង​២០​%​ដល់​ប្រទេស​ដទៃ​

បានផុស

នៅ

ចក្រ​ភព​អង់គ្លេស​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កូវីដ-១៩​បាន​ថយ​ចុះ​យ៉ាង​ខ្លាំង​ដែល​បណ្តាល​មក​ពី​​គុណ​សម្បត្តិ​នៃ​ការ​យុទ្ធនាការណ៍​ចាក់​វ៉ាក់សាំង ប៉ុន្តែ​ហាក់​មិន​សូវ​ខ្វាយ​ខ្វល់​ដល់​ប្រទេស​ដទៃ​ប៉ុន្មាន​ឡើយ។

ដូច្នេះ​ហើយ​បាន​​អង្គការ​ Unicef​​ បាន​អំពាវ​នាវ​ឲ្យ​ចក្រ​ភព​អង់គ្លេស​ចែក​រំលែក​វ៉ាក់សាំង​របស់​ខ្លួន​២០​%​ដល់​ប្រទេស​ដទៃ​ដែល​ខ្សត់​ខ្សោយ​ និង​បាន​និយាយ​ថា ចក្រភព​អង់គ្លេស​មាន​វ៉ាក់សាំង​គ្រប់​គ្រាន់​សម្រាប់​ចាក់​ដល់​មនុស្ស​ធំ​​រហូត​ដល់​ចុង​ខែ​កក្កដា។

សកម្មភាព​ចាក់វ៉ាក់សាំង​នៅ​ចក្រ​ភព​អង់គ្លេស
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័ន​​មូល​និធិ​កុមារ​បាន​ប៉ាន់​ស្មាន​ថា ចក្រភព​អង់គ្លេស​នឹង​​មាន​បរិមាណ​វ៉ាក់សាំង​​​​នៅ​ឆ្នាំ​នេះ​គ្រប់​គ្រាន់​ដែល​​ចាក់​ដល់​មនុស្ស​​៥០​លាន​នាក់​ទូទាំង​ពិភព​លោក​​ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្កើត​ជា​គំរូ​ដល់​ប្រទេស G7 ដោយ​ចាប់​ផ្តើម​ចែក​រំលែក​វ៉ាក់សាំង​របស់​ខ្លួន​នៅ​ខែ​ខាង​មុខ​នេះ។

ការ​ចាក់​វ៉ាក់សាំងដល់​ប្រជា​ជន​ប្រទេស​ផ្សេង​ៗ​​គឺ​ជា​មធ្យោបាយ​តែ​ម្យ៉ាង​គត់​ដែល​​អាច​ធានា​បាន​នូវ​​វីរុស​បំប្លែង​ថ្មី​មិន​រាល​ដាល។

Unicef បាន​ធ្វើ​ការ​អំពាវ​នាវ​នេះ​ឡើង មុន​ពេល​កិច្ច​ប្រជុំ​កំពូល​បណ្តា​ប្រទេស G7 ដែល​គ្រោង​នឹង​ធ្វើ​​នៅ​ខែ​ក្រោយ នៅ​ចក្រ​ភព​អង់គ្លេស ហើយ​ប្រទេស​បារាំង​បាន​ប្រកាស​ថា ខ្លួន​នឹង​បរិច្ចាគ​​៥​%​នៃ​វ៉ាក់សាំង​របស់​ខ្លួន​ដែល​មាន​ក្នុង​ស្តុក​ទៅ​​ Covax ដែល​ជា​កម្មវិធី​ផ្តួច​ផ្តើម​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​សម្រាប់​ការ​បែង​ចែក​វ៉ាក់សាំង​ដល់​បណ្តា​ប្រទេស​ដែល​មាន​ចំណូល​ទាប។

លោក​ប្រធាធិបតី​បារាំង​បាន​អំពាវ​នាវ​ឲ្យ​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ធ្វើ​ដូច​ខ្លួន​ដែរ។ លោក​ Emmanuel Macron និយាយ​ថា ៖«យើង​មិន​និយាយ​ពី​វ៉ាក់សាំង​រាប់​ពាន់​លាន​ដូស​ភ្លាម​ៗ ឬ​​រាប់​​ប៊ីលាន​អឺរ៉ូ​ទេ។ វា​គ្រាន់​តែ​ចែក​រំលែក​ពី​៤​ទៅ​៥​%​នៃ​វ៉ាក់សាំង​ដែល​យើង​មាន​​តែ​ប៉ុណ្ណោះ»។

លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បាន​ប្តេជ្ញា​ចែក​រំលែក​វ៉ាក់សាំង​​ក្នុង​ស្តុក​របស់​ខ្លួន​​ដល់​ប្រទេស​កំពុង​អភិវឌ្ឍ និង​​បាន​ចាត់​ចែង​វ៉ាក់សាំង​ AstraZeneca ៦០​លាន​ដូសដើម្បី​ចែក​រំលែក ប៉ុន្តែ​វ៉ាក់សាំង​នេះមិន​ទាន់​ត្រូវ​បាន​អនុម័ត​នៅ​ឡើយ​។

Unicef និយាយ​ថា ចក្រ​ភព​អង់គ្លេស​គួរ​ដើរ​តួ​ជា​គំរូ​ និង​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស G7 ផ្សេង​ទៀត​ឲ្យ​បរិច្ចាគ​ដល់​២០​%​​នៃ​វ៉ាក់សាំង​របស់​ខ្លួន​ទៅ Covax។

លោក​ Joanna Rea នាយក​​ផ្នែក​តស៊ូ​មតិ​របស់ Unicef ប្រចាំ​ចក្រភព​អង់គ្លេស​និយាយ​ថា ៖«ចក្រ​ភព​អង់គ្លេស​បាន​ចាក់​វ៉ាក់​សាំង​​ដ៏​អស្ចារ្យ​ដល់​ប្រជា​ជន​របស់​ខ្លួន​​ជាង​ពាក់​កណ្តាល​នៃ​​មនុស្ស​ធំ ហើយ​យើងទាំង​អស់​គ្នា​គួរមាន​មោទនភាព​នឹង​អ្វី​ដែល​បាន​ជោគជ័យ​នេះ។ យ៉ាង​ណា យើង​មិន​ចង់​ព្រងើង​កណ្តើយ​ថា ចក្រ​ភព​អង់គ្លេស និង​ប្រទេស G7 ផ្សេង​ទៀត​បាន​ទិញ​វ៉ាក់សាំង​​មួយ​ភាគ​បី​នៃ​វ៉ាក់សាំង​ផ្គត់​ផ្គង់​ទូទាំង​ពិភព​លោក ទោះ​ជា​​​ប្រជា​ជន​​១៣​%​នៃ​ប្រជា​ជន​ពិភព​លោក ហើយ​យើង​ប្រថុយ​ពី​ការ​ទុក​ចោល​ប្រទេស​ដែល​ចំណូល​ទាប»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ theguardian

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម