Connect with us

កូវីដ-១៩

ខេត្តស្វាយរៀង អ្នក​ស្លាប់​ដោយ​សារកូវីដ​ឡើង​ ៥ នាក់ អ្នក​ឆ្លងជិត​ ៤០០នាក់

បានផុស

នៅ

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១២ឧសភានេះថា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២១ ខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ‑១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០​ ​កម្ភៈ សរុបចំនួន៣៨៣នាក់ ស្រី១៥៧នាក់។

លោកបណ្ឌិតបានបន្តថា ក្នុងអ្នកជំងឺជិត៤០០នាក់នោះ អ្នកជា​សះស្បើយចំនួន៣០៣នាក់ស្រី១២២នាក់ ស្លាប់បាត់បង់ជីវិតចំនួន៥នាក់ស្រី២នាក់ និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីពេទ្យចំនួន៧៤នាក់ស្រី៣៣នាក់។ ក្នុងនោះនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន៣១នាក់ស្រី១៧នាក់ មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលចំនួន១៩នាក់ស្រី៨នាក់ និងមណ្ឌលព្យាបាលក្រុងបាវិតចំនួន២៤នាក់ (ខ្មែរ២១នាក់ចិន១នាក់វៀតណាម១នាក់និងឥណ្ឌនេស៊ី១នាក់) ស្រីចំនួន៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិតបានអំពាវនាវដល់ពលរដ្ឋទាំងអស់ ដែលមានកូនចៅរស់នៅ និងធ្វើការនៅក្នុងតំបន់ណា សូមរក្សានៅតំបន់នោះដដែល កុំមានការផ្លាស់ទីប្រសិនបើមិនចាំបាច់ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

លោកបណ្ឌិតបានបន្តទៀតថា បច្ចុប្បន្ននេះស្ថានភាពជំងឺកូវីដ‑១៩ក្នុងខេត្ត បានធូរស្រាលក្នុងរយៈពេលដ៏ខ្លីដោយសារមាន​ការគ្រប់គ្រងបានល្អ ក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលមានលោក ម៉ែន វិបុល អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត។

លោកបណ្ឌិត បានបន្ថែមថា អាជ្ញាធរខេត្តបានសម្រេចរក្សាទុកទីតាំងដើមទីចូលខេត្ត សម្រាប់ធ្វើតេស្តរកមេរោគ​កូវីដ​១៩​ អ្នកដំណើរដែលចូលមកខេត្តស្វាយរៀងចំនួន២ទីតាំងរួមមាន៖ទី១៖ នៅស្រុកស្វាយជ្រំ តាមបណ្ដោយផ្លូវជាតិ​លេខ​១​និង​ទី២៖ ស្រុករមាសហែក នៅជាប់ផ្លូវជាតិលេខ១៣ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើតេស្តរកមេរោគកូវីដ១៩ ដើម្បីធ្វើតេស្តចំពោះប្រជាពលរដ្ឋដែលមានការសង្ស័យ ឬស្ថិតនៅក្នុងរោគសញ្ញាសង្ស័យថាមានជំងឺកូវីដ១៩។

លោកបណ្ឌិត កែរ រដ្ឋា សូមអំពាវនាវដល់ដល់ប្រជាពលរដ្ឋទាំងអស់ដែលបានដឹងខ្លួនថា ធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ‑១៩ ឬទើបត្រឡប់មកពីតំបន់ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ឬមានរោគសញ្ញាសង្ស័យពាក់ព័ន្ធ នឹងជំងឺកូវីដ-១៩ មេត្តាស្ម័គ្រចិត្តទៅធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់គ្នា ដើម្បីធ្វើការព្យាបាលឲ្យបានទាន់ពេលវេលា។

ជាងនេះទៀតត្រូវត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ជាពិសេសវិធានការការពារ «៣ការពារ និង៣កុំ» របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ‑១៩៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម