Connect with us

កូវីដ-១៩

កំពុងរងទុក្ខដោយសារកូវីដ ពេលនេះឥណ្ឌា ជួបព្យុះស៊ីក្លូនដ៏ខ្លាំងមួយទៀត

បានផុស

នៅ

នៅក្នុងស្ថានភាពដ៏គួរឲ្យព្រួយបារម្ភ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ពីការកកើតព្យុះស៊ីក្លូន Tauktae ក្នុងសមុទ្រអារ៉ាប់នៅថ្ងៃទី១៦ខែឧសភាខាងមុខនេះ។ វានឹងក្លាយជាព្យុះស៊ីក្លូនទី១ ដែលវាយប្រហារឆ្នេរភាគខាងលិចប្រទេសឥណ្ឌានៅឆ្នាំនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

IMD និយាយថា ប្រព័ន្ធសម្ពាធទាប ត្រូវបានគេរំពឹងថានឹងកើតឡើងនៅក្នុងសមុទ្រអារ៉ាប់ភាគអាគ្នេយ៍ នៅព្រឹកថ្ងៃទី១៤ខែឧសភានេះ។

ប្រព័ន្ធសម្ពាធទាបនេះ ត្រូវបានគេរំពឹងថានឹងបណ្តាលឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងរដ្ឋ Kerala និងប្រជុំកោះ Lakshwadeep ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ខែឧសភា ខណៈរដ្ឋ Tamil Nadu និងរដ្ឋ Karnataka ទំនងជាមានភ្លៀងធ្លាក់ខ្លាំងនៅថ្ងៃទី១៥ខែឧសភា។ ហើយព្យុះនេះក៏នឹងបង្កឲ្យមានការបាក់ដីនៅក្នុងរដ្ឋ Gujarat ផងដែរ។

ដោយសារតែរលកសមុទ្រនឹងមានកម្ពស់ខ្ពស់ចាប់ពីថ្ងៃព្រហស្បតិ៍ទៅ, IMD បានណែនាំអ្នកនេសាទកុំចេញទៅសមុទ្រអារ៉ាប់ភាគអាគ្នេយ៍ កោះម៉ាល់ឌីវ កោះ Comorin និង Lakshadweep នៅតាមបណ្តោយឆ្នេរសមុទ្រ Kerala ចាប់ពីព្រឹកថ្ងៃទី១៣ខែឧសភានេះទៅ។

ព័ត៌មានអំពីព្យុះស៊ីក្លូននេះ បានកើតឡើងស្របពេលដែលប្រទេសឥណ្ឌា កំពុងរងទុក្ខវេទនាដោយសារតែវិបត្តិជំងឺកូវីដ-១៩រលកទី២ដ៏សាហាវ។

ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានកើនលើស ២៥០,០០០ នាក់ហើយ គិតត្រឹមថ្ងៃពុធទី១២ខែឧសភានេះ។

មនុស្សចំនួន ៤,២០៥នាក់បានស្លាប់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនកំណត់ត្រាថ្មី ហើយនាំឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៥៤,១៩៧នាក់។

ស្របពេលជាមួយគ្នានេះដែរ ការឆ្លងថ្មីមានជិត៣៥០,០០០ករណី ធ្វើឲ្យករណីសរុបកើនដល់ ២៣.៣លានករណី ដែលជាកម្រិតខ្ពស់បំផុតលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Times Now

ចុចអាន៖ ការស្លាប់ដោយសារកូវីដនៅឥណ្ឌាបំបែកកំណត់ត្រាថ្មីទៀត ធ្វើឲ្យចំនួនសរុបកើនលើស ២៥ម៉ឺននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាឲ្យអ្នកគ្រប់គ្រង Galaxy Navatra និងដឹកនាំផលិត លុបបទ«សែកមន្ត» ដើម្បីកែសម្រួលនិងកាត់ប្លង់តុក្កតាឡាប៊ូប៊ូចេញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​បញ្ជាការ​កូរ៉េ​ខាង​ត្បូង៣​រូប ត្រូវ​បញ្ឈរ​ជើង​ និង​យោធា​១០​នាក់ ត្រូវ​ហាម​មិន​ឲ្យ​ចេញ​ក្រៅ​ប្រទេស

សន្តិសុខសង្គម១៩ ម៉ោង មុន

ឃាត់ខ្លួនមេតុងទីនម្នាក់ ក្រោយបោកលុយកូនក្រុមជាង១៣ម៉ឺនដុល្លារ

សេដ្ឋកិច្ច២ ម៉ោង មុន

រដូវត្រីប្រហុកចាប់ផ្ដើមត្រូវចាប់ពីថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី ព្រមានជប៉ុន ក្រោយឮដំណឹង គ្រោងបញ្ជូនមីស៊ីល យកទៅប្រើក្នុងសង្គ្រាមអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម