កូវីដ-១៩
ប្រសើរណាស់! ជប៉ុន ត្រៀមផ្តល់ប្រាក់ ៧០០ លានដុល្លារបន្ថែមទៅគម្រោង COVAX ទុកសម្រាប់ចាត់ចែងវ៉ាក់សាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍
រដ្ឋាភិបាលជប៉ុន គ្រោងនឹងផ្តល់ថវិកាប្រមាណ ៧០០ លានដុល្លារបន្ថែមទៀត ដល់គម្រោង COVAX ក្នុងគោលបំណងធានាថា វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ត្រូវបានចែកចាយឲ្យបានត្រឹមត្រូវ ។
គោលដៅរបស់គម្រោង COVAX គឺដើម្បីផ្តល់វ៉ាក់សាំង ឲ្យបណ្តាប្រទេស និងដែនដីជុំវិញពិភពលោក ចំនួន ១.៨ ពាន់លានដូស នៅចុងឆ្នាំនេះ ។

ចំនួននេះ គឺគ្រប់គ្រាន់ដើម្បីចាក់ដល់ ប្រជាជនប្រមាណ ៣០ ភាគរយ នៃប្រទេស និងតំបន់កំពុងអភិវឌ្ឍន៍ នៅលើពិភពលោក ។
ទន្ទឹមនោះគម្រោង COVAX និយាយថា ខ្លួនត្រូវការថវិកាចំនួន ៨.៣ ពាន់លានដុល្លារ សម្រាប់គម្រោងនេះ និងតិចជាង ១.៧ ពាន់លានដុល្លារ ។

បន្ថែមពីនេះ ប្រទេសជប៉ុន ក៏បានចូលរួមវិភាគទាន ២០០ លានដុល្លាររួចទៅហើយផងដែរ ។ ប្រទេសនេះ បានសម្រេចចិត្តផ្តល់ថវិកាបន្ថែម ព្រោះជឿជាក់ថា ការចាក់វ៉ាក់សាំង ចាំបាច់ត្រូវធ្វើឲ្យបានទូលំទូលាយ នៅទូទាំងពិភពលោក ដើម្បីកម្ចាត់ជំងឺរាតត្បាត ។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Suga Yoshihide រំពឹងថានឹងធ្វើការប្រកាស អំពីការចូលរួមចំណែកបន្ថែមនេះ នៅក្នុងកិច្ចប្រជុំកំពូលវ៉ាក់សាំង តាមអនឡាញ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ២ ខែមិថុនា ។ កិច្ចប្រជុំកំពូលនេះ ត្រូវបានឧបត្ថម្ភដោយប្រទេសជប៉ុន និងសម្ព័ន្ធវ៉ាក់សាំង Gavi ជាអង្គការអន្ដរជាតិ ដែលព្យាយាមធ្វើឲ្យវ៉ាក់សាំង កាន់តែមានច្រើន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ។
ជាចុងក្រោយ រដ្ឋាភិបាលជប៉ុន គ្រោងនឹងលើកទឹកចិត្តប្រទេសដទៃទៀត ឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ និងផ្តល់ប្រាក់ទៅឲ្យគម្រោង COVAX ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ COVAX ផ្ដល់វ៉ាក់សាំងកូវីដ ១០០ លានដូសដល់ប្រទេសក្រីក្របំផុតនៅលើពិភពលោក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ