Connect with us

កូវីដ-១៩

ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?

បានផុស

នៅ

ស្ថិតក្នុងវិបត្តិនៃមេរោគរាតត្បាត ពិភពលោកបានផ្លាស់ប្ដូរនិន្នាការថ្មី ដោយតម្រូវឱ្យគ្រប់គ្នាពាក់ម៉ាសជាប្រចាំ រាល់ពេលទៅកន្លែងសាធារណៈ ឬកន្លែងបិទជិតណាមួយ។ ការពាក់ម៉ាសបានក្លាយជាទម្លាប់ រហូតមានអ្នកខ្លះខ្លាចការចម្លងវីរុសខ្លាំង ហើយជឿជាក់ថា ការពាក់ម៉ាស់ពីរជាន់ អាចការពារបានល្អជាងពាក់តែមួយទៀតផង។

Here's Why You Should Be Double Masking
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) សហរដ្ឋអាមេរិក បានបង្ហាញថា ការពាក់ម៉ាសអាចកាត់បន្ថយហានិភ័យពីការឆ្លងវីរុសកូវីដ-១៩ បានច្រើនជាង ៧០%​ ឯណោះ។

បើអ៊ីចឹង! ពាក់ម៉ាសពីរជាន់ មិនរឹតតែអាចការពារបានខ្លាំងថែមទៀត? នេះជាការពន្យល់ពីអ្នកជំនាញសុខាភិបាល។

Should You Be Double Masking? | Newsroom | Weill Cornell Medicine

លោក Scott Segal សាស្ត្រាចារ្យនិងជាប្រធានផ្នែកថ្នាំសន្លប់នៅមជ្ឈមណ្ឌលឱសថសាស្ត្រ Wake Forest Baptist Health រដ្ឋ កាលីហ្វញ៉ា និយាយថា មកទល់ពេលនេះ មានទិន្នន័យវិទ្យាសាស្រ្តតិចតួចប៉ុណ្ណោះដែលចង្អុលបង្ហាញពីអត្ថប្រយោជន៍នៃការពាក់ម៉ាសពីរជាន់ ពោលគឺការពាក់ម៉ាសត្រួតគ្នាដល់ទៅពីរ ក៏មិនខុសគ្នាប៉ុន្មានពីការពាក់តែមួយដែរ។

វេជ្ជបណ្ឌិតរូបនេះបន្ថែមថា បើសិនម៉ាសដែលយើងប្រើជាប្រភេទម៉ាសស្ដើង គុណភាពមិនល្អ ការពាក់ពីរជាន់ក៏ជារឿងសមហេតុផលផងដែរ។ យ៉ាងណាមិញលោកណែនាំឱ្យប្រើម៉ាសក្រណាត់ដែលអាចបោកគត់បាន ព្រមទាំងអាចប្រើបានទាំងសងខាង​ ទើបជាការប្រសើរ។

COVID-19 masks FAQs: How can cloth stop a tiny virus? What's the best  fabric? Do they protect the wearer?

រីឯអ្នកជំនាញខាងជំងឺឆ្លង លោក Amesh Adalja, MD ក៏អ្នកសិក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌលសន្តិសុខសុខាភិបាលនៃសាកលវិទ្យាល័យ Johns Hopkins ក្នុងរដ្ឋ ម៉ារីឡេន បានយល់ស្របដែរថា ម៉ាសមានមុខពីរ (ប្រើបានទាំងខាង) ពិតជាមានប្រសិទ្ធភាពជាងម៉ាសដែលប្រើបានតែម្ដង។​​

ទោះយ៉ាងណា ប្រសិនបើពាក់ម៉ាសមុខពីរធ្វើឱ្យពិបាកដកដង្ហើម យើងអាចជ្រើសរើសប្រើម៉ាសទូទៅដែលងាយស្រួលស្រូបខ្យល់ចេញចូលជាង។

Premium Photo | Man with medical mask posing in the city with copy space

ជាថ្មីម្ដងទៀត ការពាក់ម៉ាសជាវិធានបង្ការគ្រោះថ្នាក់ពីការចម្លងនៃវីរុស ទោះមិនអាចការពារបាន១០០%ក៏ដោយ។ ចំណែកការពាក់ម៉ាសត្រួតគ្នា មិនទាន់មានទិន្នន័យគាំទ្រថាអាចការពារសុវត្ថិភាពច្រើនជាងការពាក់ម៉ាសតែមួយនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Health

ចុចអាន៖ ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន

ចុចអាន៖ ពាក់ម៉ាសនិងរក្សាគម្លាតខ្ជាប់ខ្ជួន អាចការពារហានិភ័យចម្លងកូវីដ សឹង១០0ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤៦ នាទីutes មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ២ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា៣ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

សន្តិសុខសង្គម២២ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

រថភ្លើង
ចរាចរណ៍១៤ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម