Connect with us

កូវីដ-១៩

លោកជំទាវ ឱ វណ្ណឌីន ប្រាប់ពីរោគសញ្ញាកូវីដធម្មតា និងវីរុសបំប្លែងខ្លួន

បានផុស

នៅ

នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន BTV កាលពីថ្ងៃទី ១១ ឧសភា ឆ្នាំ២០២១ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល បានបញ្ជាក់អំពីរោគសញ្ញានិងភាពខុសគ្នានៃវីរុសបំប្លែងខ្លួនថ្មី ដែលឆ្លងរាលដាលលឿនជាងវីរុសកូវីដ-១៩ទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិតរូបនេះ បានប្រាប់ច្បាស់អំពីរោគសញ្ញានៃវីរុសបំប្លែងខ្លួនថ្មីថា វីរុសនេះមានអាការរោគមិនខុសគ្នាពីជំងឺកូវីដ-១៩ប៉ុន្មានឡើយ តែអ្វីដែលអ្វីមិនដូចគ្នាគឺល្បឿននៃការចម្លង។

លោកស្រីមានប្រសាសន៍ថា “វីរុសកូវីដ-១៩ ដែលបំប្លែងថ្មីមានស្ថានភាពរោគសញ្ញាមិនខុសពីវីរុសមុនៗនោះទេ ប៉ុន្តែអ្វីជាការខុសគ្នានោះគឺល្បឿននៃការឆ្លង និង បម្រែបម្រួលការវាយលុយទៅក្នុងសរីរាង្គរបស់អ្នកជំងឺ”។ ការបំប្លែងខ្លួនរបស់វីរុសបំប្លែងថ្មីនេះ គឺជាការប្រែប្រួលនូវរូបរាងរបស់វីរុស (Spike Protein) ដែលវាបង្កភាពងាយស្រួលហើយរហ័សពេលឆ្លងនៅក្នុងរាងកាយ។

គិតចាប់ពីថ្ងៃ ២៧ មេសា ដល់ថ្ងៃទី ០៤ ឧសភា ២០២១ វីរុសកូវីដ-១៩ បានបំប្លែងខ្លួនដល់ ៧០ ប្រភេទហើយ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន។ ក្នុងនោះវីរុសបំប្លែងខ្លួនថ្មី ដែលមានប្រភពមកពីប្រទេសឥណ្ឌា មានល្បឿននៃការឆ្លងលឿនខ្លាំងបំផុត។ ​ដូច្នេះដើម្បីការពារសុវត្ថិភាពរបស់ខ្លួន ពលរដ្ឋគ្រប់គ្នាត្រូវប្រកាន់ខ្ជាប់គោលការណ៍ ៣កុំ ៣ការពារ កុំធ្វេសប្រហែសឱ្យសោះ៕

អត្ថបទ៖ សន្យា

ចុចអាន៖ ចំណុច​សំខាន់ៗ​គួរ​ដឹង​ពី​វីរុស​កូវីដ​បំប្លែង​ខ្លួន​ឥណ្ឌា​ដែល​កំពុង​ផ្ទុះ​ខ្លាំង និង​ភ័យ​ខ្លាច​ទូទាំង​ពិភពលោក

ចុចអាន៖ កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

ចុចអាន៖ វ៉ាក់សាំងកូវីដ-១៩ អាចការពារសុខភាពយើងពីវីរុសបំប្លែងខ្លួនទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

លោក ដូណាល់ ត្រាំ គំរាម​កាត់​ជំនួយ​អេហ្ស៊ីប និង​ហ្ស៊កដានី បើ​ពួកគេ​មិន​ព្រម​ទទួល​យក​ជនជាតិ​ប៉ាឡេស្ទីន

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម