កូវីដ-១៩
អ្នកជំងឺកូវីដចំនួន ៣៣៣នាក់នៅមណ្ឌលព្យាបាលកោះពេជ្រជាសះស្បើយ និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ
អ្នកជំងឺកូវីដ១៩ចំនួន ៣៣៣ នាក់ បានជាសះស្បើយ និងត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី ១២ ខែឧសភានេះ ក្រោយពីទទួលបានការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ។ប៉ុន្តែយ៉ាងណាក្រុមគ្រូពេទ្យបញ្ជាក់ថា ពួកគាត់ នឹងត្រូវបន្តធ្វើចត្តាឡីស័កខ្លួនឯង ដោយស្នាក់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាពនៅផ្ទះ។

សមាគមក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចតេជោ (TYDA) លើកឡើងថា “មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ អ្នកជំងឺចំនួន ៣៣៣នាក់បន្ថែមទៀត ត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព”។

ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មី ៤៧២នាក់ទៀត និងជាសះស្បើយចំនួន៣៦៩នាក់ និងមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន០៥នាក់។ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន៤៦៩ នាក់ និងអ្នកដំណើរពីបរទេសចំនួន០៣ នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ប្រទេសកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន២០៦៩៥នាក់ និងជាសះស្បើយសរុបចំនួន៨៥៣៩នាក់ និងមានអ្នកស្លាប់សរុបចំនួន១៣៦នាក់៕

អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ