កូវីដ-១៩
មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតី បានទទួលអង្ករចំនួន២តោន ពីអង្គការឈឺជឺ ខណៈជួបការលំបាកខ្លាំង
អង្កការឈឺជឺ ខណៈពេលដឹងថា មជ្ឈមណ្ឌលថែទាំ និងស្តារនីតិសម្បទាជនវិបល្លាសស្មារតីកំពុងតែ ជួបការលំបាកខ្លាំងពិសេសផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ១៩រួចមក តំណាងអង្កការបាននាំជាស្បៀងជាអង្ករទទួលចំនួន២តោននៅថ្ងៃនេះ ដើម្បីដោះស្រាយលើជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេបានមួយគ្រាផងដែរ។
តំណាងមជ្ឈមណ្ឌលបានថ្លែងនូវការអរគុណចំពោះទឹកចិត្តថ្លៃថ្លារបស់អង្កការ ឈឺជឺ ដែលផ្ដល់ស្បៀងជាអង្ករនាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត សម្រាប់បរិភោគប្រចាំថ្ងៃក្នុងពេលចូលរួមយុទ្ធនាការប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ដ៏កាចសាហាវនេះតែម្ដង។
សូមបញ្ចាក់ថា មជ្ឍមមណ្ឌលនេះ មានអាគារទើបសាងសង់ថ្មីស្រឡាងជាច្រើនដែលបានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុង ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរជាណាចក្រកម្ពុជា។ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទានជនវិបល្លាសស្មារតី ។ បច្ចុប្បន្ន មានបងប្អូនជនវិបល្លាសស្មារតី ចំនួន៦២ នាក់ ស្រី៣៨ នាក់ ស្នាក់នៅ និងទទួលបាន សេវា ព្យាបាល ថែទាំ ប្រឹក្សាយោបល់ និងស្តារនីតិសម្បទាបានល្អ ប្រសើរ។ តំណាងអង្គការ ឈឺជឺ បានថ្លែងថា កន្លងមកនេះខាងអង្កការក៏បាននាំយកអង្ករចំនួន១តោន និងសូឡា ចំនួន៣០ គ្រឿងផ្តល់ជូនមជ្ឍមណ្ឌលផងដែរ។

សូមបញ្ចាក់ផងដែរថា មជ្ឈមណ្ឌលយុវនិតិសម្បទា ត្រូវបានរៀបចំពិធីបើកការដ្ឋានសាងសង់ និងជួសជុល នៅថ្ងៃ២០ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមអធិបតីភាពលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការបង្កើតឱ្យមានមណ្ឌលនេះ វាបានឆ្លើយតបទៅនឹងច្បាប់ស្តីពីយុត្តិធម៌អនីតិជន ដែលត្រូវបានប្រកាសដាក់ឲ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឲ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះ ក៏បានគិតគូរពីវិធានការ ទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្ម ពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។
មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារ ត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវ សាងសង់ថ្មីចំនួន៥ខ្នង តាមគម្រោងនឹងរួចរាល់នៅ ក្នុងឆ្នាំនេះ៕
អត្ថបទ ៖ វិមាន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍