Connect with us

កូវីដ-១៩

រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ រក​ឃើញ​ម្នាក់ទៀត ជា​ពលករ​ខ្មែរ មកពី​ក្រុង​បាងកក​ប្រទេស​ថៃ វិជ្ជមាន​កូ​វីដ​-១៩

បានផុស

នៅ

ឧ​ត្ត​រ​មានជ័យ ៖ ​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២១ នេះ​ជា​លើក​ទី​០៨​ហើយ ដែល​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ស្ដីពី​ការ​រក​ឃើញ ករណី​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់​ទៀតហើយ គឺជា​ពលករ​ខ្មែរ មកពី​ក្រុង​បាងកក ប្រទេស​ថៃ។

អ្នក​ដែល​មាន​វិជ្ជមាន​កូ​វីដ​១៩​នេះ ឈ្មោះ ហេង វិឡា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប៉ាក់​ព្រី ឃុំ​បឹង​ដោល ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។

បច្ចុប្បន្ន អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ គួរ​បញ្ជាក់​ថា បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​រដ្ឋបាល​ខេត្ត បាន​ឲ្យ​ដឹងថា​ គិត​ត្រឹម​ថ្ងៃទី​១២ ខែឧសភា​នេះ ខេត្តឧត្ដរមានជ័យ​មាន​អ្នក​ជំងឺ​កូ​វីដ​១៩​ចំនួន ៨​នាក់​ហើយ (​ជា​ករណី​នាំចូល​ពី​ក្រៅប្រទេស​) បាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២​នាក់ កំពុង​សម្រាក​ព្យាបាល​ចំនួន​៦​នាក់​។

​រដ្ឋបាល​ខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​អនុវត្ត​តាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល វិធានការ​របស់​ក្រសួងសុខាភិបាល និង​សេចក្ដីណែនាំ​របស់​ខេត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ ការរក្សា​គម្លាត រក្សា​អនាម័យ លាងដៃ ជាប្រចាំ​៕

ដោយ​ ៖​ ចាន់ ធី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម