កូវីដ-១៩
កូវីដ-១៩វាយលុកពន្ធនាគារថៃ២កន្លែងឆ្លងជិត៣ពាន់នាក់
អ្នកទោសជិត៣០០០នាក់នៅពន្ធនាគារពីរកន្លែងក្នុងទីក្រុងបាំងកក ប្រទេសថៃត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩។ នេះបើតាមនាយកដ្ឋានកែខ្លួនបាននិយាយនៅថ្ងៃពុធ ខណៈប្រទេសថៃកំពុងទទួលរងការរាតត្បាតរលកទី២។
នាយកដ្ឋានកែខ្លួនបាននិយាយថា អ្នកទោសចំនួន១៧៨៥នាក់ ក្នុងចំណោម ៣២៧៤នាក់ត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ-១៩នៅពន្ធនាគារពិសេសក្រុងបាំងកក (Bangkok Special Prison) ដែលជាកន្លែងឃុំខ្លួនមុនពេលឡើងសវនាការ។ ចំណែកនៅពន្ធនាគារជាមជ្ឈមណ្ឌលកែខ្លួនស្ត្រី (CWCI) អ្នកទោសចំនួន ១០៤០នាក់ ក្នុងចំណោម៤៤៧៥នាក់បានឆ្លងកូវីដ-១៩។
នាយកដ្ឋានកែខ្លួនបានប្រកាសថា ការឆ្លងបន្ទាប់ពីស្ត្រីជាសកម្មជននយោបាយលេចធ្លោម្នាក់ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីសប្តាហ៍មុនបានប្រកាសថា គាត់បានតេស្តវិជ្ជមានកូវីដ-១៩។
ស្ត្រីឈ្មោះ Panusaya Sitthijirawattanakul និងសមាជិកនៃក្រុមចលនាគាំទ្រប្រជាធិបតេយ្យដឹកនាំដោយនិស្សិតបានកំពុងរង់ចាំឡើងសវនាការពីបទចោទប្រកាន់ប្រមាថដល់ព្រះមហាក្សត្រ ដែលអាចត្រូវបានផ្ទន្ទាទោសដាក់ពន្ធនាគាររហូតដល់១៥ឆ្នាំ។
នាយកដ្ឋានបានបញ្ជាក់កាលពីសប្តាហ៍មុនថា សកម្មជនពីរនាក់ក៏ត្រូវបានតេស្តរកឃើញវិជ្ជមានកូវីដ-១៩ដែរ។ ក្រុមអ្នកជំនួយផ្នែកច្បាប់សម្រាប់សិទ្ធិមនុស្សបាននិយាយថា សកម្មជន៩នាក់ដែលត្រូវបានឃុំខ្លួនក៏ឆ្លងកូវីដ-១៩ ក្នុងនោះរាប់ទាំង Panusaya និងម្នាក់ផ្សេងទៀតដែលត្រូវបានដោះលែង។
អាជ្ញាធរសុខាភិបាលថៃនៅថ្ងៃពុធម្សិលមិញនេះបានប្រកាសថា មានករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៩៨៣នាក់ ដែលធ្វើឲ្យករណីឆ្លងសរុបនៅប្រទេសថៃកើនដល់ ៨៨ ៩០៧នាក់ចាប់តាំងពីជំងឺនេះផ្ទុះឡើង។ ចំពោះករណីស្លាប់ថ្មីមានចំនួន៣៤នាក់ដែលសរុបអ្នកស្លាប់ដោយកូវីដ-១៩ចំនួន៤៨៦នាក់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ AP
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»