Connect with us

កូវីដ-១៩

បុរសម្នាក់នៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

បុរសម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង៤និង៥១ នាទី ល្ងាច​ថ្ងៃទី១២ ខែឧសភា​នេះ​។​

យោងតាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង​បានបញ្ជាក់​ថា​ អ្នកជំងឺ​ដែល​បាន​ស្លាប់​បាត់​បង់ជីវិត​នេះ​មានឈ្មោះ ស៊ីនួន សារ៉ាក់ ភេទ​ប្រុស​អាយុ៣៧ឆ្នាំមាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​កំពែង ឃុំ​ព្រៃ​កណ្ដៀង ស្រុក​ពាមរក៍​ខេត្តព្រៃវែង។

អ្នកជំងឺ​បាន​ចូលមក​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្តព្រៃវែង នៅវេលា​ម៉ោង១១និង៣០នាទី​យប់ ថ្ងៃទី១០ ខែឧសភា​ ឆ្នាំ២០២១។ ពេល​ចូល​មកដល់ក្រុមគ្រូពេទ្យ​ពិនិត្យឃើញថា គាត់​មាន​អាការៈ​ធ្ងន់ធ្ងរ ហត់​ដង្ហក់​ខ្លាំង ក្តៅខ្លួន និង​ក្អក​ខ្លាំង ហើយ​ក្រុមគ្រូពេទ្យ បាន​ខិតខំ​សង្គ្រោះ​អស់ពី​សមត្ថភាព​នៅតែ​មិន​អាចជួយ​សង្គ្រោះបាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋានបាន​បញ្ជាក់ថា ឈ្មោះ ស៊ីនួន សារ៉ាក់ នេះ​គឺជា​កម្មករ​សំណង់​នៅ​គីឡូម៉ែត្រ​លេខ៧ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ ខណ្ឌ​ឬស្សី​កែវ រាជធានី​ភ្នំពេញ ហើយ​បាន​វិលត្រឡប់​មកដល់​ស្រុកកំណើត​វិញ​កាលពី​ថ្ងៃទី១០ ខែឧសភា ហើយ​នៅ​យប់​ថ្ងៃ​ដដែល​គាត់​មាន​អាកា​រៈ ក្តៅខ្លួន​ខ្លាំង ក្អក​ខ្លាំង ហត់​ខ្លាំង ទើប​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រៃវែង​ទាំងយប់។ រហូតមកដល់​ល្ងាច​ថ្ងៃទី១២ ខែឧសភា​នេះ ​ក៏បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​និង​អាជ្ញាធររៀបចំ​យកទៅ​ធ្វើការ​បូជាសព​ទាំងយប់​តែម្ដង​។​

គួរបញ្ជាក់​ផងដែរ​ថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ខេត្តព្រៃវែង មាន​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួនធំ បាននាំគ្នា​ធ្វើដំណើរ​វិលត្រឡប់​ពី​ភ្នំពេញ ចូលមក​កាន់​ស្រុកកំណើត នៅក្នុង​ទឹកដី​ខេត្តព្រៃវែង ហើយ​ពួកគាត់​ទាំងនោះ​មួយចំនួន​បាន​រកឃើញ​មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ​ជំ​នាញ​នាំយកទៅ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ជា​បន្តបន្ទាប់ ជាមួយគ្នានេះ​ក៏បាន​ធ្វើឱ្យ​ក្រុមគ្រួសារ​សាច់​ញាតិ ត្រូវ​ជាប់​ពាក់ព័ន្ធ​ នឹងត្រូវ​នាំយកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាច្រើន​នាក់​ផងដែរ ដូច្នេះហើយ​ទើប​អាជ្ញា​ធរខេត្ត​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​មេត្តា​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​អនុវត្តតាម​វិធាន​ការ៣ការពារ ៣កុំ ហើយ​ក្នុងករណី​ឃើញ​មាន​អ្នក​មកពី​ខាងក្រៅ​ដោយមាន​ការសង្ស័យ សូម​រាយ​​ការណ៍​ជាបន្ទាន់​មកកាន់​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ឲ្យ​មន្ត្រី​ជំនាញ​អាច​ចាត់វិធានការ​បាន​ទាន់ពេល​វេលា កុំ​ឲ្យ​ជំងឺ​នេះ​ឆ្លង​រាលដាល​នៅក្នុង​សហគមន៍​យើង​តទៅទៀត​៕

អត្ថបទ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម