Connect with us

កូវីដ-១៩

ចម្លែក​ណាស់​ ឥណ្ឌា​លេច​ចេញ​​ជំងឺ​ផ្សិត​ខ្មៅ​៥០​ករណី​លើ​អ្នក​ជំងឺ​កូវីដ​-​១៩​

បានផុស

នៅ

អាជ្ញាធរ​នៅ​រដ្ឋ Madhya Pradesh ភាគ​កណ្តាល​ប្រទេស​ឥណ្ឌា​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ ជំងឺ​ពពួក​ផ្សិត​ខ្មៅ​ចំនួន​៥០​ករណី​ដែល​​​គេ​ស្គាល់​​ Mucormycosis ត្រូវ​បាន​រក​ឃើញ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ-១៩។

ព័ត៌មាន​ត្រូវ​បាន​​​បង្ហាញ​​ដោយ​អភិបាល​រដ្ឋ Madhya Pradesh លោក​ Shivraj Singh Chouhan កំឡុង​ពេល​សន្និសីទ​កាសែត​មួយ បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាន់​ខ្ពស់​មួយ។

កិច្ច​ប្រជុំ​​នេះ​ត្រូវ​បាន​ធ្វើ​នៅសណ្ឋាគារ Bhopal ក្នុង​​រដ្ឋធានី Madhya Pradesh ជុំ​វិញ​បញ្ហា​ប្រឈម​ថ្មី​ដោយ​អ្នក​ជំងឺ​កូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាល​រដ្ឋលោក Chouhan បាន​និយាយ​ថា ៖«ករណី​ជំងឺ​​ផ្សិត​ខ្មៅ​​​ត្រូវ​បាន​រក​ឃើញ ហើយនេះ​ជា​ក្តី​កង្វល់​ថ្មី​មួយ​របស់​ខ្ញុំ​ឥឡូវ​នេះ។​ រហូត​ដល់​ពេល​​នេះ​ ជំងឺ​​ផ្សិត​ខ្មៅ​មាន​ចំនួន​៥០​ករណី​ត្រូវ​បាន​រាយការណ៍​ទូទាំង​រដ្ឋ»។

អាជ្ញាធរ​រដ្ឋ​នឹង​ដាក់​ចេញ​នូវ​ពិធី​សារ​លំអិត​​ចំពោះករណី​ជំងឺ​​ផ្សិត​ខ្មៅ ហើយ​​ការព្យាបាលនឹង​ត្រូវ​បាន​អនុវត្ត​ទៅ​តាម​នោះ។

អ្នក​ជំងឺ​ដែល​ទទួល​រង​​​ពី​ជំងឺ​ឆ្លង​ផ្សិត​ខ្មៅ​មាន​រោគ​សញ្ញា​​ហៀរ​សំបោ ហូរ​ឈាម​តាម​ច្រមុះ ហើម​​ភ្នែក ឈឺ​ចាប់​ភ្នែក ធ្លាក់​ត្របក​ភ្នែក ស្រវាំង​​ភ្នែក រហូត​ដល់​​ងងឹត​ភ្នែក​មើល​អ្វី​លែង​ឃើញ​។


លោក Chouhan មាន​ប្រសាសន៍​ថា ៖«រដ្ឋាភិបាល​នឹង​បន្ត​ការ​ព្យាបាល​​តាម​ជម្រើស​ដែល​មន្ទីរ​ពេទ្យ​អាច​ធ្វើ​ទៅ​បាន និង​ការ​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​អ្នក​ជំងឺ​ខ្សត់​ខ្សោយ​ថវិកា»។

អ្នក​ជំនាញ​សុខភាព​និយាយ​ថា វា​ប៉ះ​ពាល់​ដល់​ប្រហោង​ឆ្អឹង​ ខួរ​ក្បាល និងសួត ហើយ​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ទៀត​ផង ឬ​ហានិភ័យ​ខ្ពស់​ដល់​បុគ្គល​ដែល​​មាន​ភាព​ស៊ាំ​ខ្សោយ​ធ្ងន់​ធ្ងរ ដូច​ជា​​អ្នក​ជំងឺ​មហារីក ឬ​អ្នក​ជំងឺ​អេដស៍​ជា​ដើម។

ប្រទេស​ឥណ្ឌា​បាន​កំពុង​ទទួល​រង​ការ​​រាត​ត្បាត​ពី​កូវីដ-១៩​រលក​ទី​២​ធ្ងន់​ធ្ងរ​បំផុត។ ក្រសួង​សុខាភិបាល​បាន​បង្ហាញទិន្នន័យ​នៅ​ថ្ងៃ​ពុធ​ថា ករណី​ឆ្លង​កូវីដ-១៩​ថ្មី​ចំនួន ៣៤៨ ៤២១​នាក់ និង​ស្លាប់​ថ្មី​​៤២០៥​នាក់​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម