កូវីដ-១៩
ស្រុកអង្គស្នួល មានអ្នកឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេរហូតដល់ជាង ៩០០នាក់
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលបានឲ្យដឹងថា ស្រុកអង្គស្នួលជាស្រុកមួយ ដែលមានអ្នកជំងឺកូវីដ១៩ កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ច្រើនជាងគេ គឺមានចំនួន៩២៦នាក់ក្នុងចំណោមអ្នកជំងឺសរុបចំនួន១១៧៨នាក់។
ថ្លែងចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីរសៀលថ្ងៃទី១២ឧសភា លោក គង់ សោភ័ណ្ឌ បានបន្តថា ស្រុកដែលមានអ្នកជំងឺកូវីដ១៩ច្រើនបន្ទាប់ គឺនៅមណ្ឌលឈូងលៀប ក្នុងស្រុកស្អាង ចំនួន១១៥នាក់ ស្រុកកៀន ស្វាយចំនួន ៤២នាក់ស្រុកមុខកំពូល ចំនួន៣៧នាក់, ស្រុកខ្សាច់កណ្ដាល ចំនួន២១នាក់ (លាប់ ០៣នាក់), ស្រុកពញាឮ ចំនួន៣៧នាក់។ ខេត្តកណ្តាលមានអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទៅនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួនជិត៤ម៉ឺននាក់ ក្នុងនោះមានអ្នកវិជ្ជមានកូវីដ១៩ ជាង១ពាន់នាក់មានអ្នកជាសះស្បើយជាង៦០០នាក់ អ្នកស្លាប់បាត់ជីវិតចំនួន៥នាក់។ អ្នកកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលមានជាង១៤០០នាក់ និងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះចំនួនជាង១៨០០នាក់។



ចំណែកអ្នកដែលបានបញ្ចប់ការធ្វើចត្តាឡីស័កវិញ មានចំនួនជាង១៧០០នាក់ ក្នុងនោះនៅមណ្ឌលចំនួនជាង៤០០នាក់និងនៅតាមផ្ទះចំនួនជាង១២០០០នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បុរសម្នាក់នៅខេត្តព្រៃវែង បានស្លាប់ដោយសារជំងឺកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ