Connect with us

កូវីដ-១៩

ប្រុង​ប្រយ័ត្ន! រោគ​សញ្ញា​កូវីដ​មួយ​ចំនួន​ទៀត​ដែល​មិន​បញ្ចេញ​ឲ្យ​យើង​ដឹង ខណៈ​កំពុង​ផ្ទុក​វា​ក្នុង​ខ្លួន

បានផុស

នៅ

វីរុស SARS COV-2 អាច​មាន​រោគ​សញ្ញា​ខុសៗ​គ្នា ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ អាស្រ័យ​លើ​រាងកាយ​ ហើយ​ជា​ទូទៅ​​​អ្នក​ជំងឺ​ខ្លះ​មិន​បញ្ចេញ​រោគ​សញ្ញា​ឬ​បញ្ចេញ​តិចតួច​ សឹង​មើល​មិន​ដឹង​ថា​ខ្លួន​បាន​ឆ្លង​កូវីដ។ វេជ្ជបណ្ឌិត Fauci បាន​សង្កត់​ធ្ងន់​ថា​ កូវីដ​មិនមែន​ជា​ជំងឺ​ដែល​មើល​មិន​ឃើញ​នោះ​ទេ​ ទោះ​មនុស្ស​ខ្លះ​បញ្ចេញ​រោគ​សញ្ញា​យូរ​ឬ​ឆាប់ តែ​យើង​ក៏​ត្រូវ​សំគាល់​មើល​ដោយ​ខ្លួនឯង​ ជៀសវាង​ច្រឡំ​ថា​ជា​រោគសញ្ញា​ធម្មតា​នៃ​ជំងឺ​ផ្សេង​ទៀត ។

១ រោគ​សញ្ញា​ធម្មតា​ឬ​ទូទៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត Fauci បាន​បង្ហាញ​ថា “ អាការ​រោគ​នេះ​គឺ​មាន​លក្ខណៈ​ធម្មតា​ សឹង​ថា​គ្មាន​រោគ​សញ្ញា​ផង ​​ខ្លះ​​មាន​លក្ខណៈ​ដូចគ្នា​ក្នុង​ចំណោម​​អ្នកជំងឺ​ឬ​ជា​​ការ​ជា​ទូទៅ ” ។

២ អស់​កម្លាំង

រោគ​សញ្ញា​ដំបូង​បង្អស់​នៃ​កូវីដ​គឺ​ហត់នឿយ ​ខ្លះ​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​នៃ​រាងកាយ​ជា​ខ្លាំង។ រោគសញ្ញា​នេះ​អាច​ថា​ស្រួល​ចំណាំ​ តែ​មិនមែន​មានន័យថា​យើង​ច្រឡំ​ទៅ​ជា​រោគ​ផ្សេង​ដែរ។

៣ ឈឺ​សាច់​ដុំ​ខ្លាំង​មិន​ធ្លាប់​ជួប

ការ​ឈឺ​សាច់​ដុំ​គឺ​ជា​រោគ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​កូវីដ ហើយ​វា​អាច​ឈឺ​បន្ត​រហូត​​អស់​ពេល​ជា​ច្រើន​ខែ​ តាម​រាងកាយ​របស់​មនុស្ស។ ជាទូទៅបើវាឈឺអូសបន្លាយពេលយូរ នោះអាចឈានដល់ធ្ងន់ធ្ងរក៏មាន។

៤ សីតុណ្ហភាព​ក្នុង​រាងកាយ​ប្រែប្រួល​ឥត​ឈប់

ភាគច្រើន​មនុស្ស​ដែល​មាន​ជំងឺ​កូវីដ​ ច្រើន​តែ​ប្រែប្រួល​សីតុណ្ហភាព​ក្នុង​ខ្លួន​ឥត​ឈប់ឈរ។ ពួកគេ​ទាំងនោះ​ជួន​ក្ដៅ​ជួន​ត្រជាក់​ មិន​ទៀងទាត់​ឡើយ។

៥ Dysautonomia

វេជ្ជបណ្ឌិត Fauci បាន​ពន្យល់​ថា dysautonomia ជា​ជំងឺ​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ស្វយ័ត ​ដែល​ជា​មុខងារ​ប្រព័ន្ធ​ប្រសាទ (ANS) គឺ​ទាក់ទង​ទៅ​នឹង​ការ​ថយ​ចុះ​សីតុណ្ហភាព។ វា​ក៏​អាច​ប៉ះពាល់​ដល់​មុខងារ​របស់​បេះដូង ​ប្លោកនោម ពោះវៀន ​ក្រពេញ​ញើស សរសៃ​ភ្នែក​ និង​សរសៃឈាម។

៦ Tachycardia

Tachycardia គឺ​ជា​អាការ​នៃ​ចង្វាក់​បេះដូង​លោត​លឿន​ មិន​អាច​ពន្យល់​បាន។ ជា​ទូទៅ​អ្នក​ជំងឺ​តែង​យល់​ច្រឡំ​ជា​ជំងឺ​ប្រចាំ​កាយ​ទៅ​វិញ។

៧ Brain Fog

Brain Fog ជា​អាការ​អសមត្ថភាព​ក្នុង​ការ​ផ្ដោត​អារម្មណ៍​រយៈ​ពេល​វែង ​សឹង​ថា​មនុស្ស​មួយ​ចំនួន​ធំ​យល់​ថា​ជា​ជំងឺ​ពេល​វ័យ​កាន់​ចាស់​ទៅ​វិញ ។ កុំបន្តយល់ច្រលំ សូមប្រញាប់ជួបពិភាក្សាបន្ទាន់ជាមួយគ្រូពេទ្យជំនាញពីអាការមួយនេះ។

៨ រោគ​សញ្ញា​ទូទៅ​នៃប្រព័ន្ធ​សរសៃប្រសាទ

យោង​តាម​ការ​សិក្សា​ថ្មីៗ​នេះ​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង Annals of Clinical និង Translational Neurology ជំងឺ​ទូទៅ​នៃប្រព័ន្ធ​សរសៃប្រសាទរួមមាន​ អសមត្ថភាព​នៃ​ការ​ចងចាំ (៨១%) ឈឺក្បាល (៦៨%) ស្ពឹក ឬ រមួល (៦០%) អណ្ដាត​ឡើង​ច្រាំង (៥៩%) បាត់បង់​ក្លិន ( ៥៥%) និង ឈឺចាប់ពេញរាងកាយ (៥៥%) ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖eatthis

ចុចអាន៖អ្នក​ជា​សះស្បើយ​ពី​កូវីដ នឹង​សល់​រោគ​សញ្ញា​អាក្រក់​មួយ​នេះ​នៅ​យូរ​អង្វែង

ចុចអាន៖អ្នក​ជំនាញ​បញ្ជាក់​ច្បាស់ៗ​ពី​ភាព​ខុស​គ្នា​នៃ​រោគ​សញ្ញា​ស្រាល និង​ធ្ងន់ធ្ងរ របស់​អ្នក​ជំងឺ​កូវីដ គ្រប់គ្នា​គួរ​ដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ នាទី មុន

វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យប្រារព្ធខួប១០ឆ្នាំ ជាមួយអាហារូបករណ៍១២០កន្លែង និងកម្មវិធីសិក្សាក្រោមជំនួយឧបត្ថម្ភ៣០កន្លែង សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥

ជីវិតកម្សាន្ដ៦ នាទី មុន

ចន សី លើកឡើងពីផលលំបាករបស់ផលិតករ ថាការគិតមិនស្រួលដូចការធ្វើនោះទេ

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

នាយករដ្ឋមន្ត្រី​លីបង់ ជឿថា បទ​ឈប់បាញ់​អ៊ីស្រាអែល-ហេសបូឡា អាច​សម្រេច​បាន

ព័ត៌មានអន្ដរជាតិ៧ នាទី មុន

បាងកក នឹងរៀបចំពិធីមង្គលការគូស្នេហ៍ស្រឡាញ់ភេទដូចគ្នា ១ ០០០គូ យ៉ាងអធិកអធម 

សេដ្ឋកិច្ច១៦ នាទី មុន

កម្ពុជាចុះ MOU សម្រួលការនាំចេញសំបុកត្រចៀកកាំទៅទីផ្សារចិន

Sokha Hotels

ព័ត៌មានពេញនិយម