កូវីដ-១៩
មិនធម្មតា! វ៉ាក់សាំង Sinovac ជួយទីក្រុងមួយរបស់ ប្រេស៊ីល ជួបជុំគ្នាដោយមិនចាំបាច់ពាក់ម៉ាស ក្រោយចាក់ពេញ ២ ដូស
វ៉ាក់សាំង CoronaVac ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន បានធ្វើឲ្យទីក្រុងមួយ របស់ប្រទេសប្រេស៊ីល ជួបជុំគ្នាដោយមិនចាំបាច់ពាក់ម៉ាស និងបង្កើតជាទីកន្លែង ដោយមិនភ័យខ្លាច សម្រាប់រោគរាតត្បាត ចំពេលមានការរីករាលដាល នៃជំងឺកូវីដ ១៩ ។ នេះបើយោងតាម សារព័ត៌មានជប៉ុន បានរាយការណ៍ ។

សារព័ត៌មាន Nikkei Asia បានរាយការណ៍ថា នៅក្នុងទីក្រុង Serrana ដែលធ្វើដំណើរ ចម្ងាយប្រហែល ៤ ម៉ោងពីទីក្រុង Sao Paulo យុទ្ធនាការចាក់វ៉ាក់សាំង ដែលគេស្គាល់ថា “Project S” បានទទួលជោគជ័យ ៩៧.៧ ភាគរយ នៃប្រជាជនពេញវ័យរបស់ខ្លួន ដោយការចាក់វ៉ាក់សាំង ដែលផលិតដោយប្រទេសចិន ។
ទីក្រុង Serrana ទទួលរងការប៉ះពាល់យ៉ាងខ្លាំង ពីរលកឆ្លងដំបូងនៅក្នុងប្រទេសប្រេស៊ីលកាលពីឆ្នាំមុន ។ ទីក្រុងនេះបាននិយាយថា “សូមអរគុណ ចំពោះវ៉ាក់សាំងនេះ ប្រជាជននៅក្នុងទីក្រុង បច្ចុប្បន្នអាចជជែកគ្នាលេង ដោយរីករាយនៅលើកៅអីអង្គុយ ដោយគ្មានពាក់ម៉ាស” ។

ចំណែក យុទ្ធនាការចាក់វ៉ាក់សាំង របស់រដ្ឋាភិបាលរដ្ឋ Sao Paulo ត្រូវបានចាប់ផ្ដើមក្នុងខែកុម្ភៈ ហើយអ្នកចូលរួមចុងក្រោយ បានទទួលការចាក់ដូសទី ២ នៅថ្ងៃទី ១១ ខែមេសា ។
គេហទំព័រព័ត៌មានជប៉ុន បានរាយការណ៍ទៀតថា គម្រោងវ៉ា់ក់សាំងរបស់ចិន កំពុងបង្ហាញពីអនាគត និងក្ដីសង្ឃឹម សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ពាក់ព័ន្ធនឹងការទទួលបានវ៉ាក់សាំង ការពារជំងឺកូវីដ ១៩ ។

ទន្ទឹមនោះ លោក Laudair Anulai អាយុ ៤៧ ឆ្នាំ ដែលចូលរួមជជែកគ្នានៅទីក្រុង Serrana បាននិយាយថា “ខ្ញុំរីករាយដែលខ្ញុំបានចាក់វ៉ាក់សាំងនេះ ។ ឥឡូវនេះ ខ្ញុំមិនចាំបាច់ខ្លាចជំងឺកូវីដ ១៩ ទៀតនោះទេ” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសប្រេស៊ីល មានករណីឆ្លងជំងឺកូវីដ ១៩ ជាង ១៥ លានករណី និងមានអ្នកស្លាប់ជិត ៤៣ ម៉ឺននាក់ ខណៈមានអ្នកជាសះស្បើយជិត ១៤ លាននាក់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ឥណ្ឌូណេស៊ី សរសើរមិនដាច់ពីមាត់ វ៉ាក់សាំង Sinovac ការពារការស្លាប់១០០ភាគរយ និងការឆ្លង ៩៤ ភាគរយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៣ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៤ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ