កូវីដ-១៩
កុំអាងចាក់វ៉ាក់សាំងគ្រប់ដូស ហើយដើរហើរតាមចិត្តពេក
វ៉ាក់សាំងការពារកូវីដ-១៩ កំពុងចរាចរចាក់ជូនមនុស្សរាប់លាននៅលើពីភពលោក ក៏ដូចជាពលរដ្ឋកម្ពុជាផងដែរ។ គ្រប់គ្នាបានដឹងហើយថា វ៉ាក់សាំងជាអាវុធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ កុំវារាលដាលកាន់តែធំ និងបញ្ចប់ការរាំងខ្ទប់គ្រប់ទីកន្លែង។ ដូច្នេះ បើសិនអ្នកបានចាក់វ៉ាក់សាំងគ្រប់ដូស តើអាចធ្វើដំណើរដោយសេរីហើយមែនទេ?

ពាក់ព័ន្ធនឹងចម្ងល់នេះ លោកស្រី Leana Wen វេជ្ជបណ្ឌិតផ្នែកសង្គ្រោះបន្ទាន់ និងជាសាស្រ្តាចារ្យនៅសាកវិទ្យាល័យ George Washington សហរដ្ឋអាមេរិក ឆ្លើយថា ទោះជាបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏នៅតែត្រូវអនុវត្តគម្លាតរវាងគ្នាដូចទៅនឹងមុនពេលបានទទួលវ៉ាក់សាំងអ៊ីចឹងដែរ ត្បិតអីករណីវិជ្ជមានបន្តរកឃើញរាល់ថ្ងៃ។
លោកស្រីពន្យល់ថា តាមការសិក្សាវ៉ាក់សាំងបង្កាកូវីដ-១៩ ដែលកំពុងប្រើមានប្រសិទ្ធភាពការពារមិនឲ្យមនុស្សធ្លាក់ខ្លួនឈឺ និងវិវត្តរោគសញ្ញាធ្ងន់ធ្ងរ។ លោកស្រីមានប្រសាសន៍ថា “វ៉ាក់សាំងអាចការពារយើងកុំឲ្យធ្លាក់ខ្លួនឈឺ ដែលវិវត្តទៅជាមានរោគសញ្ញាផ្សេងៗ ហើយអ្វីដែលសំខាន់គឺការពារមិនឲ្យអ្នកជំងឺឈឺធ្ងន់ ត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ”។

តាមការសិក្សាលើវ៉ាក់សាំងមិនបានបញ្ជាក់ទេថា តើវ៉ាក់សាំងអាចការពារមិនឲ្យវីរុសកូវីដ-១៩ តោងជាប់នៅប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកដែលបានទទួលវ៉ាក់សាំង ហើយអាចចម្លងទៅអ្នកផ្សេងឬយ៉ាងណាឡើយ។ ដូច្នេះវានៅតែមានលទ្ធភាពអាចឆ្លងចំពោះអ្នកបានចាក់វ៉ាក់សាំងរួចរាល់។ វ៉ាក់សាំងមិនមែនជាវិធានការតែមួយដែលអាចទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ឡើយ។ ដូចនេះ ប្រសិនបើគម្លាតមិនត្រូវបានអនុវត្តនោះទេ រាល់ពេលដែលអ្នកផ្ទុកជំងឺនិយាយ ដកដង្ហើម ឬកណ្ដាស់ នឹងនៅតែអាចមានឱកាសចម្លងវីរុសទៅអ្នកផ្សេងបាន។

លោកស្រីវេជ្ជបណ្ឌិតរូបនេះបញ្ជាក់ថា វាជាការសំខាន់ណាស់ដែលគ្រប់គ្នាដែលបានចាក់វ៉ាក់សាំងរួចត្រូវការពារខ្លួនកុំឲ្យវីរុសចូលដល់ក្នុងខ្លួនបាន។ ដោយសារហេតុផលទាំងនេះ ទោះបានទទួលវ៉ាក់សាំងពេញលេញក៏ដោយ ក៏គ្រប់គ្នាគួរបន្តពាក់ម៉ាស និងរក្សាគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNN
ចុចអាន៖ ពិតឬអត់! ពាក់ម៉ាសពីរជាន់អាចការពារការចម្លងវីរុសកូវីដបានល្អជាងពាក់តែមួយ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?