កូវីដ-១៩
អីយ៉ា! ពលរដ្ឋ Ohio នឹងឈ្នះរង្វាន់១លានដុល្លារ ៥រង្វាន់ គ្រាន់តែទៅចាក់វ៉ាក់សាំងកូវីដ
ពលរដ្ឋនៅរដ្ឋ Ohio សហរដ្ឋអាមេរិកនឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់១លានដុល្លារអាមេរិកដែលមានចំនួន៥រង្វាន់សម្រាប់អ្នកដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ និងមានឈ្មោះផ្សងសំណាង។
ដំណឹងនេះត្រូវបានប្រកាសនៅថ្ងៃពុធដោយរដ្ឋ Ohio ដែលបានក្លាយជាវិធីទាក់ទាញមនុស្សឲ្យទៅចាក់វ៉ាក់សាំងគួរឲ្យចាប់អារម្មណ៍មួយ។
លោក Mike DeWine អភិបាលរដ្ឋបានឲ្យដឹងថា សម្រាប់គម្រោងផ្សងសំណាងនេះនឹងចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ដែលរដ្ឋនឹងធ្វើការចាប់រង្វាន់រាល់មួយសប្តាហ៍ម្តងសម្រាប់មនុស្សធំពេញវ័យដែលបានទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩យ៉ាងហោចណាស់១ដូស។ ការចាប់ឆ្នោតផ្សងសំណាងនឹងធ្វើឡើយរយៈពេល៥ដង ដែលក្នុងមួយដង ចាប់មួយរង្វាន់។
លោកមានប្រសាសន៍ថា ៖«ខ្ញុំដឹងថា អ្នកខ្លះអាចនិយាយថា យើងឆ្កួត! គំនិតចាប់ឆ្នោតផ្សងសំណាងមានលុយដល់ទៅលានដុល្លារគឺជាការខ្ជះខ្ជាយប្រាក់ជាច្រើន។ ប៉ុន្តែមែនទែនទៅ ការខ្ជះខ្ជាយពិតប្រាកដនៅចំណុចនេះគឺកូវីដ-១៩ នៅពេលដែលវ៉ាក់សាំងមានសម្រាប់ចាក់អ្នកដែលត្រូវការ នោះការបាត់បង់អាយុជីវិតដោយសារកូវីដ»។
រដ្ឋ Ohio នឹងធ្វើការចាប់ឈ្មោះពីទិន្នន័យបញ្ជីឈ្មោះបោះឆ្នោតដែលមានស្រាប់របស់រដ្ឋ។ ប្រជាជនក៏អាចចុះឈ្មោះតាមអនឡាញសម្រាប់ចាក់វ៉ាក់សាំងដែរ។
អ្នកដែលមានសិទ្ធិឈ្នះរង្វាន់ត្រូវតែជាប្រជាជននៅរដ្ឋ Ohio អាយុ១៨ឆ្នាំគិតត្រឹមថ្ងៃចាប់ឆ្នោត និងបានចាក់វ៉ាក់សាំងមុនពេលចាប់ឆ្នោត។ ប្រាក់ដែលផ្តល់ជារង្វាន់យកពីមូលនិធិសង្គ្រោះកូវីដ-១៩របស់រដ្ឋដែលមានស្រាប់៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ABC
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ