ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង AstraZeneca អាចទប់ទល់នឹង Delta បាន ទោះឆ្លង ក៏មិនឈឺធ្ងន់
របាយការណ៍បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុន AstraZeneca ហាក់ដូចជាកំពុងការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួនឥណ្ឌា។
កំពុងមានការព្រួយបារម្ភថា វីរុសបំប្លែងខ្លួន Delta ដែលកំពុងរីករាលដាលទូទាំងពិភពលោក អាចធ្វើឲ្យវ៉ាក់សាំងថយប្រសិទ្ធភាពនិងមានហានិភ័យធ្វើឲ្យ អ្នកចាក់វ៉ាក់សាំងរួចរាល់ នៅតែធ្លាក់ខ្លួនឈឺ។
ប៉ុន្តែក្នុងករណីមួយ បុគ្គលិកសុខាភិបាលមួយចំនួនដែលបានឆ្លងមេរោគនេះ បន្ទាប់ពីចាក់វ៉ាក់សាំងហើយនៅទីក្រុងដែលី ប្រទេសឥណ្ឌា គឺគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ។
នេះបង្ហាញថា វ៉ាក់សាំង AstraZeneca មានសមត្ថភាពទប់ទល់នឹងវីរុសបំប្លែងខ្លួន Delta បាន បើទោះឆ្លង ក៏មិនឈឺធ្ងន់ដែរ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ដែលថា ប្រជាជនឥណ្ឌានៅតែឆ្លងជំងឺ បន្ទាប់ពីចាក់វ៉ាក់សាំងរួច បានបង្កឲ្យមានការព្រួយបារម្ភខ្លះ ព្រោះវាបង្ហាញថា វីរុសបំប្លែងខ្លួននេះអាចយកឈ្នះប្រព័ន្ធភាពស៊ាំបាន។
ប៉ុន្តែក្រុមអ្នកជំនាញនិយាយថា នេះទំនងគ្រាន់តែជាលទ្ធផលបណ្តោះអាសន្នប៉ុណ្ណោះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់