Connect with us

កូវីដ-១៩

កូវីដនៅ ឥណ្ឌា ! អស់ពីបោះចូលក្នុងទឹក សាកសពបន្ថែមទៀតកប់ក្នុងដីខ្សាច់នៅច្រាំងទន្លេគង្គា

បានផុស

នៅ

ភាពភ័យស្លន់ស្លោមួយទៀត កំពុងកើតឡើងនៅរដ្ឋ Uttar Pradesh របស់ប្រទេសឥណ្ឌា បន្ទាប់ពីមានសាកសពជាច្រើន ត្រូវបានគេរកឃើញកប់ នៅក្នុងដីខ្សាច់ តាមបណ្តោយដងទន្លេគង្គា នៅក្នុងស្រុក Unnao ខណៈមិនមានការបញ្ជាក់ណាមួយនោះទេ ថាតើសាកសពទាំងនេះជា អ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ ឬយ៉ាងណានោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់សារព័ត៌មាន Sputnik អ្នកស្រុកនៅភូមិ Baksar ក្នុងស្រុក Unnao បាននិយាយថា សាកសពត្រូវបានគេរកឃើញថា ស្ថិតក្នុងសភាពស្អុយរលួយ ខណៈដែលខ្លះទៀតត្រូវបានហែកខ្ចាត់ខ្ចាយដោយសត្វឆ្កែ ។

ដំបូងឡើយ សាកសពត្រូវបានគេប្រទះឃើញ អណ្តែតក្នុងទន្លេនៅរដ្ឋ Uttar Pradesh ហើយឥឡូវត្រូវបានកប់នៅក្នុងដីខ្សាច់ ។ អ្នកភូមិបានលើកឡើងថា ខណៈរដូវខ្យល់មូសុង នៅសល់តែមួយខែទៀតប៉ុណ្ណោះ ហើយទឹកទន្លេគង្គាអាចនឹងជន់លិចនោះ ដូច្នេះសាកសពទាំងនេះប្រាកដជារសាត់អណ្ដែតមកលើគោក ។

ទន្ទឹមនោះ អ្នកភូមិក៏បានស្នើសុំឲ្យអាជ្ញាធរគាស់សាកសពចេញពីក្នុងដី និងធ្វើពិធីបូជាសពឲ្យបានត្រឹមត្រូវ ។ អ្នកភូមិក៏បានបង្ហើបឲ្យដឹងដែរថា ចាប់តាំងពីចំនួនអ្នកស្លាប់ ដោយសារជំងឺកូវីដ ១៩ ចាប់ផ្ដើមកើនឡើង ថ្លៃសម្រាប់ធ្វើពិធីបូជាសព ក៏មានការកើនឡើងផងដែរ ។

អ្នកភូមិម្នាក់លោក Mohit Pandey បានពន្យល់ថា “ថ្លៃបូជាសពបច្ចុប្បន្ន ១៥,០០០ រូពីទៅ ២០,០០០ រូពី (២០៥ ទៅ ២៧១ ដុល្លារ) ហើយអ្នកក្រមិនអាចមានលទ្ធភាពបូជាបានទេ ដូច្នេះមានតែជម្រើសយកការបញ្ចុះនៅតាមមាត់ទន្លេ” ។

ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ សាកសពជាច្រើន ត្រូវបានគេប្រទះឃើញអណ្តែតលើច្រាំងទន្លេគង្គា នៅស្រុក Ghazipur និងស្រុក Ballia ក្នុងរដ្ឋ Uttar Pradesh ខណៈសាកសពជាច្រើនផ្សេងទៀត ក៏ត្រូវបានរកឃើញនៅក្នុងស្រុក Buxar នៃរដ្ឋ Bihar និងនៅរដ្ឋ Madhya Pradesh ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ឥណ្ឌា ចាត់វិធានការក្ដៅ និងស្នើបញ្ឈប់អ្នកដែលយកសាកសពកូវីដទៅបោះចោលក្នុងទន្លេគង្គា

ចុចអាន ៖ ឥណ្ឌា ​លេច​ចេញ​​ជំងឺ​ផ្សិត​ខ្មៅ​៥០​ករណី​លើ​អ្នក​ជំងឺ​កូវីដ​ ​១៩

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម