កូវីដ-១៩
ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំចង្អៀត ស្តីពីកាត់បន្ថយតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការកាត់បន្ថយតំបន់បិទខ្ទប់ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត នាយក នាយក រងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍កោតសរសើរ និងវាយតម្លៃចំពោះមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូលរួមសហការជាមួយរដ្ឋបាលខេត្តក្នុងការបំពេញតួនាទី ភារកិច្ចក្នុងការបិទខ្ទប់តំបន់ក្រហមកន្លងមកទទួលបានលទ្ធ ផលផ្លែផ្ការហូតជំងឺកូវីដ-១៩ មានការ ថយចុះជាបន្តបន្ទាប់ ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ ថា គណៈបញ្ជាការឯកភាពខេត្តបានបន្ថយតំបន់បិទខ្ទប់ តំបនក្រហម មក តំបន់លឿងទុំ និងតំបន់លឿងទុំមកតំបន់លឿងវិញ ដោយកំណត់ទី ១.បន្ថយកម្រិតបិទខ្ទប់ និងបានបញ្ចប់ការយកសំណាកនៅតំបន់ក្រហម ក៏ប៉ុន្តែផ្ទះ និងកន្លែងស្នាក់នៅមួយចំនួននៅមានបញ្ហាប្រឈម នៅបន្តបិទខ្ទប់ទីតាំងមួយចំនួន។ ២.តំបន់លឿងទុំ បន្តយកសំណាកដែលនៅសេសសល់ក្នុងទីតាណងបន្តទៀត ។ ៣.តំបន់លឿងប្រជាពលរដ្ឋអាចធ្វើដំណើរបាន ក៏ប៉ុន្តែ ហាមការជួបជុំប្រមូលផ្តុំ ការលេងកីឡា និងបន្តបិទបំរាមគោចរនៅពេលយប់ ដើម្បីកាត់ផ្ដាច់ការជួបជុំ ដើម្បីគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ។ ៤.កន្លងមកបញ្ហាប្រឈមដែលមានការគំរាមកំហែងដោយសារជំងឺកូវីដ-១៩ វាផ្តើមចេញពីទីប្រជុំជនផ្សារ ដែលមានការចម្លងលឿន គណៈបញ្ជាការឯកភាពខេត្ត មិនទាន់សម្រេចបើកផ្សារឡើងវិញទេ ប៉ុន្តែយើងបានលើកទឹកចិត្តបងប្អូនអាជីវករ ដែលបានយកសំណាកពីរដងរួចហើយ អវិជ្ជមានកូវីដ-១៩ អាចបើកលក់ ដូរនៅតាមផ្ទះរៀងខ្លួនបាន ដោយគោរពតាមស្តង់ដារផ្សាបណ្តោះអាសន្ន រក្សាគម្លាតសុវត្ថិភាពរវាងអ្នកលក់ និងអ្នក ទិញ និងសរសេរតារាងតម្លៃ។


រដ្ឋបាលខេត្តបានលើកទឹកចិត្តការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ យើងបានឱ្យមន្ត្រីធនាគារជាតិ បង្កើតអាខោនរបស់បងប្អូនអាជីវករបានជាង ២.០០០នាក់រួចហើយ តែអតិថិជនមិនទាន់មានគ្រប់គ្រាន់ក្នុងការផ្ទេរសាច់ប្រាក់ យើងក៏បន្តលើកទឹកចិត្តប្រជា ពលរដ្ឋឱ្យប្រើប្រាស់ប្រពន្ធ័ផ្ទេរសាច់ប្រាក់តាមប្រពន្ធធនាគារ ដើម្បីរួមគ្នាកាត់ បន្ថយហានីភ័យពីសាច់ប្រាក់ដោយផ្ទាល់ ដែលជាប្រភពចម្លងមេរោគកូវីដ-១៩ ។ ចំពោះមុខរដ្ឋបាលខេត្តតម្រូវឱ្យអាជីវករត្រូវមានគណនេយ្យធនាគាត ដើម្បីទូ ទាត់សាច់ប្រាក់តាមប្រព័ន្ធធនាគារ តែអ្វីជាការពិបាកប្រជាពលរដ្ឋរបស់យើងមិនទាន់មានគណនេយ្យផ្ទេរសាច់ប្រាក់ ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាចំពោះមុខនៅតាមព្រំប្រទល់តំបន់ប៉ុស្តិត្រួតពិនិត្យសុខភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋជាលក្ខណឯកជន ដោយក្នុងរថយន្តនិមួយៗត្រូវមានគ្នាចំនួន ៤នាក់ ដោយ ឡែករថយន្តសាធារណៈត្រូវកាត់បន្ថយចំនួនមនុស្សពាក់កណ្ដាល ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់មកកាន់ក្រុងព្រះសីហនុត្រូវគោរពនូវវិធានការសុខាភិបាល និងការណែនាំ ៣.ការពារ និង៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីខ្លួនយើង ក្រុមគ្រួសារយើង នឹងសង្គមជាតិយើង ចៀសផុតពីការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់កងកម្លាងប្រដាប់ប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចនៅតាមគោលដៅនៅក្នុងមូលដ្ឋាន ។ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរមក ពីខាងក្រៅបើមានបញ្ហាសុខភាពមិនប្រក្រតី សូមប្រញាប់ប្រញាល់ទៅយកសំណាក់នៅវេទិកា៧មករា មានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដែលរដ្ឋបាលខេត្ត បានរៀបចំទទួលប្រជាពលរដ្ឋមកយកសំណាកគ្រប់ពេលម៉ោងធ្វើការទាំងថ្ងៃឈប់សម្រាក៕
អត្ថបទ៖ កោះពស់
សូមចុចអាន៖ មេបញ្ជាការតំបន់សឹករងឧត្តរមានជ័យ បន្តចាត់តាំងកម្លាំងដឹកពលរដ្ឋត្រឡប់ពីថៃ

-
សន្តិសុខសង្គម១៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច