កូវីដ-១៩
ទិន្នន័យមួយអាទិត្យចុងក្រោយនេះ មិនមែនតំបន់ក្រហមទេ គឺតំបន់លឿង មានអ្នកឆ្លងច្រើនជាងគេ
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានចេញរបាយការណ៍វាយតម្លៃលើស្ថានភាពការឆ្លងរាលដាលជំងឺកូវីដនៅរាជធានីភ្នំពេញ។

តាមការស្រាវជ្រាវនិងលទ្ធផលបង្ហាញថា ក្នុងរយៈពេលមួយអាទិត្យចុងក្រោយនេះ ចាប់ពីថ្ងៃទី ៦ ដល់ ១២ ខែឧសភា តួលេខការឆ្លងច្រើនគឺនៅតំបន់លឿង មានរហូតដល់ ៥០ ភាគរយ។ ដោយឡែកតំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ មានអត្រាឆ្លងត្រឹមជាង ៣២ ភាគរយ និងតំបន់លឿងទុំជាង ១៤ ភាគរយ។
ការវាយតម្លៃនេះផ្អែកតាមទិន្នន័យតួលេខអ្នកឆ្លងប្រចាំថ្ងៃ នៅរាជធានីភ្នំពេញ។
រាជធានីភ្នំពេញ ដែលត្រូវបែងចែកជាតំបន់ក្រហម លឿងទុំ និងលឿង នៅតែប្រឈមខ្ពស់នៃការឆ្លងក្នុងសហគមន៍ហើយតួលេខអ្នកឆ្លងជាង ៥០ ភាគរយទូទាំងប្រទេស រកឃើញនៅរាជធានីមួយនេះ។
ស្ថានភាពទីក្រុងពាណិជ្ជកម្មដែលមានប្រជាជនជិត ២ លាននាក់កំពុងរស់នៅ មានសញ្ញាថយចុះចំនួនអ្នកឆ្លងក្នុងរយៈពេលចុងក្រោយ។ តួលេខប្រកាសម្សិលមិញនេះ រាជធានីភ្នំពេញ រកឃើញករណីឆ្លងថ្មីត្រឹម ១៥៤ នាក់ ជាតួលេខទាបបំផុតក្នុងរយៈពេលចុងក្រោយនេះ។
យ៉ាងណាអាជ្ញាធរនៅតែរិតបន្តឹងតំបន់ហានិភ័យខ្ពស់ ដើម្បីកាត់ផ្តាច់ឫសគល់នៃការរាលដាលជំងឺនេះ៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត