កូវីដ-១៩
ខេត្តសៀមរាប ប្រកាសជនរងគ្រោះទីពីរស្លាប់ ដោយសារកូវីដ
សៀមរាប៖លោកក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២១នេះថា មានបុរសម្នាក់អាយុ៣៦ឆ្នាំ មានជំងឺទឹកនោមប្រៃរ៉ាំរ៉ៃយូរឆ្នាំ បណ្តាលឲ្យហើមខ្លួន ខូចតម្រោងនោម និងមានវិជ្ជមានកូវីដ១៩ បានទទួលមរណៈភាព នៅក្នុងមន្ទីរពេទ្យខេត្តសៀមរាប។

លោកបានបញ្ជាក់ថា នេះជាករណីមនុស្សស្លាប់លើកទី២នៅខេត្តសៀមរាប ដោយសារជំងឺរ៉ាំរ៉ៃនិងជំងឺកូវីដ១៩។
តាមអត្តសញ្ញាណជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ាក ភា ភេទប្រុស អាយុ ៣៦ ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិប្រឡាយ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប។
អ្នកជំងឺបានចូលសម្រាកពេទ្យនៅថ្ងៃ ២៦ ខែមេសា ឆ្នាំ ២០២១ និងស្លាប់នៅថ្ងៃ ១៤ ខែឧសភា ឆ្នាំ ២០២១ ដោយសារដោយសារជំងឺរ៉ាំរ៉ៃ និងជំងឺកូវីដ១៩៕


-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?