កូវីដ-១៩
អ្នកសារព័ត៍មានម្នាក់ ឆ្លងជំងឺកូវីដ‑១៩ បានចម្លងបន្តដល់ប្រពន្ធកូន និងមន្ត្រីនគរបាលម្នាក់
លោក យឹម សុខារិន ភេទប្រុស អាយុ ៦៤ឆ្នាំ រស់នៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងជាអ្នកសារព័ត៌មាន បានឆ្លងជំងឺកូវីដ‑១៩ និងបានចម្លងជំងឺនេះបន្តទៅប្រពន្ធនិងកូន២នាក់ រួមទាំងមន្ត្រីនគរបាលម្នាក់ទៀតផងដែរ។

បើយោងតាមរដ្ឋបាលខេត្តកំពង់ឆ្នាំងបានប្រកាសថា ក្នុងចំណោមរកឃើញអ្នកវិជ្ជមានជំងឺកូវីដ‑១៩ថ្មីចំនួន៩នាក់ដែលរកឃើញនៅថ្ងៃទី១៣ឧសភា នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈទី ១.ឈ្មោះយឹមសុខារិន ភេទប្រុសអាយុ៦៤ឆ្នាំ រស់នៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ជាអ្នកសារព័ត៌មាន ទី២.ឈ្មោះសានផល្លា ភេទស្រីអាយុ៣៥ឆ្នាំ មុខរបរជាងកាត់ដេរសំលៀកបំពាក់ ត្រូវជាប្រពន្ធរបស់ឈ្មោះយឹមសុខារិន ទី៣ ឈ្មោះវ៉ុននីតាភេទស្រីអាយុ ១២ឆ្នាំ ត្រូវជាកូនរបស់យ៉ឹមសុខារិន ទី៤.ឈ្មោះវ៉ន់សុខកុសលភេទប្រុសអាយុ ១១ឆ្នាំ ត្រូវជាកូនកូនរបស់យ៉ឹសុខារិន ទី៥ ឈ្មោះមុយអ៊ឹមភេទប្រុសអាយុ ៥១ឆ្នាំជាមន្ត្រីនគរបាលអធិការដ្ឋានក្រុងកំពង់ឆ្នាំង ដែលបានឆ្លងពីលោកយ៉ឹមសុខារិន។
ទី៦.ឈ្មោះហុងម៉េងភេទប្រុស អាយុ៦៦ឆ្នាំនៅសង្កាត់កំពង់ឆ្នាំង ដែលបានប៉ះពាល់ជាមួយឈ្មោះមុយអ៊ឹម។ទី៧.ឈ្មោះកងនិ ភេទប្រុសអាយុ ២១ឆ្នាំ ជាកម្មកររោងចក្រនៅរោងចក្របុកឃ័រ នៅឃុំបែកចានស្រុកអង្គស្នួល ទី៨.ឈ្មោះនៅកុសលភេទស្រីអាយុ២៩ឆ្នាំ ជាកម្មករធ្វើការនៅរោងចក្របុកឃ័រ និងទី៩.ឈ្មោះប៊ុនវាសនាភេទប្រុសអាយុ២៣ឆ្នាំ ជាកម្មកររោងចក្រនៅតៃណាននៅឃុំបែកចានស្រុកអង្គស្នួល។
បើតាមរដ្ឋបាលខេត្តអ្នកវិជ្ជមានខាងលើនេះត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលព្យាបាលវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនកំពុងត្រឡាច។
គួរបញ្ជាក់ថា ឈ្មោះយឹម សុខារិន នេះបានប៉ះពាល់ជាមួយជាងសំណង់ មកពីរាជធានីភ្នំពេញមកធ្វើបង្គន់ឲ្យគាត់ហើយនៅថ្ងៃទី១១ ខែឧសភា គាត់បានទៅមន្ទីរពេទ្យពិនិត្យព្យាបាល និងមានប្រវត្តិប៉ះពាល់ជាមួយមនុស្សជាច្រើននៅអាហារដ្ឋានបុរីនិងមិត្តភក្កិជាអ្នកសារព័ត៌មានមួយចំនួនផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?