Connect with us

កូវីដ-១៩

ប្រជាពលរដ្ឋខណ្ឌច្បារអំពៅទទួលអំណោយសម្តេចតេជោគ្រប់គ្រាន់ទើបពុំមានអ្នកតវ៉ា

បានផុស

នៅ

ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន៨សង្កាត់ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញក្នុងអំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅកន្លងទៅបានទទួលអំណោយរបស់សម្តេចតេជោ តាមរយៈអាជ្ញាធរខណ្ឌច្បារអំពៅគ្រប់គ្រាន់ ទើបពុំប្រជាពលរដ្ឋណាម្នាក់បង្ហោះសារទាមទារអំណោយនោះឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោក សំ សុធារី ប្រធានការិយាល័យ ផែនការ និងអភិវឌ្ឍន៍សាលាខណ្ឌច្បារអំពៅបានឱ្យដឹងថា ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ និងក្រុងតាខ្មៅគិតចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ-១៩ ឆ្លងរាលដាលដល់សហគមន៍មកនោះ គឺបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដល់ដៃដែលសុទ្ធសឹងជាប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ពិសេសប្រជាពលរដ្ឋរស់នៅក្នុងតំបន់បិទខ្ទប់ (តំបន់ក្រហម និងតំបន់លឿងទុំ) ដែលសរុបចំនួន១២៩០០គ្រួសារ។

ក្នុងនោះមួយគ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មីជាតិ១កេស ត្រីខ១យួរ និងទឺកស៊ីអីវ១យួរ។ ហើយក៏មានអំណោយរបស់សប្បុរសជាច្រើនបានផ្តល់ដល់អាជ្ញាធរខណ្ឌច្បារអំពៅសម្រាប់យកទៅផ្តល់ជូនប្រជាពលរដ្ឋដោយពុំមានប្រជាពលរដ្ឋណាម្នាក់បង្ហោះសារទាមទារអំណោយឡើយ។

លោក សំ សុធារី បានបញ្ជាក់យ៉ាងច្បាស់ថា មកដល់ថ្ងៃទី១៤ ខែឧសភានេះ អំណោយរបស់សម្តេចតេជោ រួមជាមួយអំណោយរបស់សប្បុរសជនគឺនៅពេញឃ្លាំងដែលអាជ្ញាធរត្រៀមចែកបន្ថែមទៀតចំពោះអ្នកខ្វះខាតជីវភាពដែលធ្លាប់ទទួលបានមួយលើកមកហើយ ឱ្យទទួលបានជាលើកទី២ ធ្វើយ៉ាងណាមិនឱ្យប្រជាពលរដ្ឋមានការខ្វះខាត៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម