Connect with us

កូវីដ-១៩

ស្លុតចិត្ត ! បុរសម្នាក់ស្លាប់ ដោយ​​ជំងឺកូវីដ១៩ ខណៈភរិយាមានផ្ទៃពោះ៦ ខែ និងកូនតូចៗពីរនាក់ទៀតសុទ្ធតែឆ្លងកូវីដ១៩​

បានផុស

នៅ

បុរសម្នាក់បាន​​ឆ្លងបានស្លាប់ ដោយសារឆ្លងជំងឺកូវីដ១៩ ដោយបន្សល់ទុកភរិយាមាន​ផ្ទៃពោះ​៦​ខែ​ និង​កូនតូចៗ​ចំនួនពីរនាក់ សុទ្ធសឹងតែបាន​ឆ្លងជំងឺកូវីដ១៩ ។​ គ្រួសារខាងលើនេះ មាន​អាសយដ្ឋាន​ស្ថិតនៅក្រុមទី៥ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ ទាំងម្តាយ​​ និងកូនទាំងពីរកំពុងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ ខណៈ ប្រភពខ្លះ​បាន​បង្ហើបថា ភរិយា និងកូន​​នៅមិនទាន់ដឹងពីមរណភាពនេះនៅ​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ តាមរយៈបណ្តាញសង្គម​ហ្វេសបុក មានសេចក្ដីសោកសង្រេងយ៉ាងពន់ពេក និងសូមចូលរួមរំលែកទុក្ខ ចំពោះក្រុមគ្រួសារសព ហើយ​ក្នុងឱកាសដ៏ក្រៀមក្រំ និងសោកសង្វេគនេះ រដ្ឋបាលខណ្ឌ នឹងជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកា ទៅតាមលទ្ធភាពរបស់រដ្ឋបាលខណ្ឌ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្អូនស្រី ចាប់ពីពេលដែល ប្អូនស្រីមានផ្ទៃពោះ៦ខែ និងកូនតូចៗ២នាក់ នឹងជាសះស្បើយពីមេរោគកូវីដ១៩ ហើយចេញពីមន្ទីរពេទ្យមក រហូតដល់ ប្អូនស្រីបានសម្រាលកូនរួច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម