កូវីដ-១៩
មេ WHO៖ កុំចាក់វ៉ាក់សាំងឲ្យកុមារ ទុកថ្នាំជួយប្រទេសក្រីក្រវិញ
កាលពីថ្ងៃសុក្រទី១៤ខែឧសភា អង្គការសុខភាពពិភពលោក (WHO) បានទទូចដល់ប្រទេសអ្នកមាន ឲ្យបញ្ឈប់ការចាក់វ៉ាក់សាំងកូវីដដល់កុមារ ហើយបរិច្ចាគថ្នាំបង្ការដល់ប្រទេសក្រីក្រវិញ ខណៈមានការព្រមានថា ឆ្នាំទី២នៃជំងឺរាតត្បាតនេះនឹងសម្លាប់មនុស្សកាន់តែច្រើន។

អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បានបង្ហាញការខឹងសម្បាថា ប្រទេសអ្នកមានមួយចំនួន កំពុងចាក់វ៉ាក់សាំងដល់កុមារនិងក្មេងជំទង់ ខណៈប្រជាជាតិក្រីក្រទើបតែចាប់ផ្តើមចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងក្រុមងាយរងគ្រោះបំផុតប៉ុណ្ណោះ។
ជំនួសឲ្យការចាក់វ៉ាក់សាំងដល់មនុស្សវ័យក្មេងនិងមានសុខភាពល្អ លោកបានអំពាវនាវដល់ប្រទេសនានា ឲ្យផ្តល់ថ្នាំបង្ការរបស់ពួកគេទៅក្នុងគម្រោង COVAX ហើយធានាថា អ្នកដែលត្រូវការបំផុតនៅក្នុងប្រទេសទាំងអស់ ពិតជាទទួលបានការការពារ។

យោងតាមទិន្នន័យរបស់ AFP បានបង្ហាញថា វ៉ាក់សាំងកូវីដជិត១.៤ពាន់លានដូស ត្រូវបានចាក់ក្នុងទឹកដីយ៉ាងហោចណាស់២១០ នៅជុំវិញពិភពលោក។
វ៉ាក់សាំងប្រមាណ៤៤ភាគរយ ត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ពោលគឺស្មើនឹង១៦ភាគរយ នៃចំនួនប្រជាជនពិភពលោក។

វ៉ាក់សាំងត្រឹម០,៣ភាគរយប៉ុណ្ណោះ ដែលត្រូវបានចាក់នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបបំផុតចំនួន២៩ ស្មើនឹង៩ភាគរយនៃប្រជាជនពិភពលោក។
ដោយសារតែការមិនស្មើភាពគ្នាក្នុងការទទួលបានវ៉ាក់សាំងនេះ លោក Tedros បានព្រមានថា នៅឆ្នាំនេះ ពិភពលោកទំនងជានឹងមានអ្នកស្លាប់កាន់តែច្រើន បើធៀបនឹងឆ្នាំមុនថ្វីបើមានការចាក់វ៉ាក់សាំងក៏ដោយ។

លោកនិយាយថា “យើងកំពុងស្ថិតលើផ្លូវនៃជំងឺរាតត្បាតឆ្នាំទី២ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតច្រើនជាងឆ្នាំទី១ទៅទៀត”។
គួរបញ្ជាក់ថា វីរុសនេះត្រូវបានសម្លាប់មនុស្សយ៉ាងតិច ៣.៣លាននាក់រួចទៅហើយ ចាប់តាំងពីការផ្ទុះឡើងនៅក្នុងប្រទេសចិនកាលពីខែធ្នូឆ្នាំ២០១៩៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA

-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?