កូវីដ-១៩
អាណិកជនខ្មែរអូស្រ្តាលីម្នាក់ មកដេកស្លាប់នៅផ្ទះសំណាក់ ពេទ្យតេស្តមានវិជ្ជមានកូវីដ១៩
ខេត្តបន្ទាយមានជ័យ៖ បុរសអាណិកជនខ្មែរមកពីអូស្រ្តាលីម្នាក់បានស្លាប់ ពេលមកគេងស្នាក់នៅផ្ទះសំណាក់ អុឹមប៊ី ស្ថិតក្នុងភូមិ ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្រោយកើតហេតុ ក្រុមគ្រូពេទ្យបានធ្វើតេស្ត រកឃើញមានវិជ្ជមានកូវីដ១៩។

បុគ្គលិកផ្ទះសំណាក់ប្រទះឃើញសពស្លាប់ នៅវេលាម៉ោង១២យប់រំលងអាធ្រាត្រ ថ្ងៃទី១៤ឈានចូលថ្ងៃទី១៥ ខែឧសភាឆ្នាំ២០២១។
បើតាមការអះអាងរបស់ក្រុមគ្រួសារបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា សពមានឈ្មោះ លឿន ចំទីន ប្រុស អាយ៣៣ឆ្នាំ ជាអាណិកជនខ្មែរមកពីអូស្តាលីចូលមកស្រុកខ្មែរ នៅថ្ងៃទី២០ ខែ មេសា ឆ្នាំ ២០២១ មកដេកផ្ទះសំណាក់អុឹមប៊ី ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ ២០២១។ បុរសនេះធ្លាប់ធ្វើចត្តាឡីស័កនៅក្រុងភ្នំពេញចំនួន១៤ថ្ងៃរួចមកហើយ ទើបក្រុមគ្រូពេទ្យជំនាញឲ្យធ្វើដំណើរមកខេត្តបន្ទាយមានជ័យ។

លោកហុឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ផ្ទះសំណាក់ អុឹមប៊ីដែលមានមនុស្សស្លាប់ដោយជំងឺកូវីដ១៩នេះ មានមនុស្សដេកក្នុងផ្ទះសំណាក់ជាប់ពាក់ព័ន្ធមានចំនួន២១នាក់ស្រី៦នាក់ ជនជាតិខ្មែរចំនួន៩នាក់ ក្នុងនោះមានស្រី២នាក់ ជនជាតិថៃមានចំនួន១០នាក់ ស្រី៣នាក់និងជនជាតិចិនមានចំនួន១នាក់។ បុគ្គលិកផ្ទះសំណាក់ មានចំនួន៥នាក់ស្រី១នាក់។
លោកហុឹល រ៉ាយ៉ា បានបញ្ជាក់ឲ្យដឹងបន្តទៀតថា អ្នកជាប់ពាក់ព័ន្ធទាំងនោះ និងផ្ទះសំណាក់ ត្រូវបានអភិបាលខេត្តបន្ទាយមានជ័យ បញ្ជាឲ្យបិទ និងធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន១៤ថ្ងៃទើបឲ្យបើកដំណើរការឡើងវិញ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?