Connect with us

កូវីដ-១៩

ភោ​ជនីយ​ដ្ឋាន​«ក្លា​សិ​ក»​ ផ្គើនបម្រាមអាជ្ញាធរ បើកទទួលភ្ញៀវជាធម្មតា មិនខ្វល់ការរាលដាលជំងឺ​កូវីដ-១៩​

បានផុស

នៅ

ភោជនីយដ្ឋាន​មួយកន្លែង​ដែលមាន​ផ្លាក​យី​យោ «ក្លា​សិ​ក» កំពុង​លួច​បើកទទួល​ភ្ញៀវ​រាល់​រាត្រី​ឲ្យ​ចូល​ជួបជុំ​ផឹកស៊ី​ និង​មានលការ​ចាក់​ភ្លេង​កំដរ​អារម្មណ៍​ទល់​ភ្លឺ​យ៉ាង​សប្បាយរីករាយ ​មិន​ខ្វល់​ពី​កា​រីក​រាល់ដាល់​នៃ​ជំងឺ​កូ​វីដ​១៩ឡើយ ដែលប្រមុខ​រាជរដ្ឋាភិបាល​​ និង​ក្រសួងសុខាភិបាល​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ទប់ស្កាត់ បង្ការ មិនឲ្យ​មានការ​រីក​រាលដាល តែ​ភោ​ជនីយ​ដ្ឋា​ន​មួយ​នេះ​វិញ ​មិន​ស្ដាប់​ការណែនាំ​បែរជា​ផ្គើន​លើស​ដើម​។​

សូមបញ្ជា​ក់​ផងដែរ​ថា ភោ​ជនីយ​ដ្ឋា​ន ដែលមាន​ផ្លាក​យីហោ «ក្លា​សិ​ក» ស្ថិតនៅ​ចំណុច ភូមិ​អភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុក​អន្លង់វែង ចុះ​ពី​ផ្លូវជាតិ​លេខ​៦៧ ប្រហែល៣០០​ទៅ​៤០០​ម៉ែត្រ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​យោងតាម​ប្រភពៈពី​ក្រុម​អ្នក​ស៊ីផឹក បាននាំគ្នា​ជជែក​ និង​កោត​សសើរ​មិន​ដាច់​ពី​មាត់​ថា ​សម័យ​កូវីដ​១៩​មានតែ ភោ​ជនីយ​ដ្ឋា​ន «ក្លា​សិ​ក» មួយកន្លែង​គត់​ ដែល​បើក​ដំណើរ​ផឹកស៊ី​មាន​ទាំងស្រី​ស្អាត​អង្គុយ​កំដរ​ភ្ញៀវ​ អម​នឹង​បទ​ភ្លេង​ចាក់​កំដរ​អារម្មណ៍​ដល់​ភ្លឺ ទោះជា​មន្ត្រី​សមត្ថ​កិច្ច​ចុះ​ត្រួតពិនិត្យ​ពី​បី​ដង​ក្ដី ក៏អាច​បើក​បាន​យ៉ាង​រលូន​ និង​គ្មាន​ស្ថាប័ន​ណា​ហ៊ាន​ប៉ះពាល់​ឬ​ចុះ​ឃាត​អោយ​ផ្អាក​ដំណើរការ​ឡើយ​។​

ប្រជាពលរដ្ឋ​សំណូមពរ​ដល់​ឯកឧត្ដម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧត្ដរមានជ័យ​និង​ឯកឧត្ដម ហួត សុធី ស្នងការ​នគរបាល​ខេត្ត​មេត្តា​ចុះ​ត្រួតពិនិត្យ​ទីតាំង​ខាងលើនេះ​ផង​ទាន ដើម្បី​ទប់ស្កាត់​ការី​ករាល់​ដាល់​នៃ​ជំ​ង្ញឺ​កូ​វីដ​១៩ តាំងពី​ភោ​ជនី​ដ្ឋា​ន​ក្លា​សិ​ក​ចាប់ផ្ដើម​បើក​បាន​មួយខែ​ជាង​គឺ​ពួកគាត់​បាន​បាត់​ប្ដី​ពី​ផ្ទះ​ញឹកញាប់​ទៅរក​ឃើញ​នៅតែ​អង្គុយ​ផឹកស៊ី​ឱប​ស្រី​យ៉ាង​សប្បាយ​មិន​ខ្វល់​ពី​សុខទុក្ខ​ប្រពន្ធ​កូន មិន​ខ្វល់​ការី​ករាល់​ដាល​ជំ​ង្ញឺ​កូន​កូ​វីដ​១៩​ដល់​ក្រុមគ្រួសារ​បន្តិច​សោះ​។​

នៅ​ថ្ងៃទី​១៦ ខែ ឧសភា ឆ្នាំ​២០២១​ក្រុមការងារ​ក៍បាន​ខ​ល​ទៅ​ឯកឧត្ដម ហួត សុធី ស្នងការ​នគរបាល​ខេត្ត ដើម្បី​ជំរាប​ជួន​ដំណឹង លោក​បា​នប​ព្ជា​ក់ថា​លោ​កប​ព្ជា​អោយ​លោក​អធិការ​ចុះទៅ​ធ្វើ​កិច្ចសន្យា​ហើយ ហើយ​ការងារ​នេះ​ជាការ​ងារ​រប​ស់គ​ណះ​បញ្ជា​ការឯកភាព​និង​ជា​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​ខេត្ត ឯកឧត្ដម​បន្តថា​លោ​កន​នឹង​ខ​ល​ទំនាក់ទំនង​ទៅ​លោក ហោ​ជិន វិ​រ​យុទ្ធ​អភិបាលស្រុក​អន្លង់វែង​ដើម្បីអោយ​លោក​រៀបចំ​គ​ណះ​កម្ម​ការ​កូ​វីដ​ចុះទៅ​យប់​នេះ​ទៀត​បើសិន​នៅតែ​ធ្វើ​កម្ម​ភាព​ដូច​មុន​ឈានដល់​ការបិត​តែម្ដង​៕

អត្ថបទ ៖ ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម