កូវីដ-១៩
ខេត្តស្វាយរៀងរកឃើញអ្នកឆ្លងកូវីដ-១៩កើនឡើងជិត៤០០នាក់និងស្លាប់៥នាក់
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែឧសភានេះថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភានេះ ខេត្តស្វាយរៀងបានយកសំណាកវិភាគនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួនជិត៧ពាន់នាក់ ស្រីជាង២៥០០នាក់ ទៅធ្វើវិភាគរកជំងឺកូវីដ ១៩ ក្នុងនោះរកឃើញអ្នកឆ្លងប្រមាណជិត៤០០នាក់ និងអ្នកស្លាប់ចំនួន៥នាក់។

លោក បណ្ឌិត បានបន្តថា ក្នុងចំណោមសំណាកជិត៧ពាន់នោះ ក្នុងនោះយកលើកទី១ចំនួនសរុប៤៩០០នាក់ ស្រី១៧៤៩នាក់។ យកសំណាកលើកទី២សរុបចំនួន១៩៧១នាក់ ស្រី៧៤១នាក់។ យកសំណាកលើកទី៣សរុបចំនួន៤៦នាក់ ស្រី២៥នាក់ និងយកសំណាកតាមដានអ្នកជំងឺសម្រាកពេទ្យបានចំនួន៥នាក់ ស្រី៣៣នាក់។
លោកបណ្ឌិតបានបន្តទៀតថា ក្នុងសំណាកជិត៧ពាន់នាក់នោះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៣៩៤នាក់ ស្រី១៦១នាក់ ក្នុងនោះជនជាតិខ្មែរចំនួន៣៥៦នាក់ និងជនបរទេសចំនួន៣៨នាក់ និង អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៧៩នាក់ស្រី៣៥នាក់និងអ្នកជំងឺជាសះស្បើយសរុប៣០៩នាក់ ស្រី១២៤នាក់និងអ្នកជំងឺស្លាប់ចំនួន៥នាក់នាក់។

លោកបណ្ឌិត កែរ រដ្ឋា បាបបន្ថែមថា បច្ចុប្បន្ននេះខេត្តស្វាយរៀងមានកន្លែងព្យាបាលជំងឺកូវីដ១៩ចំនួន៣កន្លែង ទី១.នៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ទី២.មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល និងទី៣.មណ្ឌលព្យាបាលជំងឺកូវីដ១៩ក្រុងបាវិត។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នេះកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន២២១៨៤នាក់ អ្នកជាសះស្បើយចំនួន១២១២០នាក់ និងអ្នកស្លាប់ចំនួន១៥០នាក់៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ