Connect with us

កូវីដ-១៩

ថ្ងៃអាទិត្យ​នេះ ប្រជាពលរដ្ឋ​នៅតំបន់​បិទ​ខ្ទប់ដោយ​ជំងឺ​កូ​វីដ​-១៩ ​ជាង​៨០០០​គ្រួសារ​ទៀត ទទួលបាន​ស្បៀងអាហារ ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

អាជ្ញាធរ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃអាទិត្យ​ ទី​១៦ ខែ​ឧសភា​នេះ បាន​បន្ត​ចែកជូន​ស្បៀងអាហារ ជូន​ប្រ​ជា​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ចំនួន​៨១០០​គ្រួសារ​បន្ថែមទៀត ហើយបើ​គិត​មកដល់ពេលនេះ ប្រជា​ពល​រដ្ឋ​រស់នៅក្នុង​តំបន់​បិទ​ខ្ទប់ ដោយ​ជំងឺ​កូ​វីដ​-១៩ ចំនួន​ជាង​៤១​ម៉ឺន​គ្រួសារ​ហើយ ដែល​ទទួលបាន​ស្បៀងអាហារ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីរដ្ឋបាល​រាជធានី​ភ្នំពេញបានឲ្យដឹងថា សម្រាប់​ថ្ងៃអាទិត្យ​ទី​១៦​ ខែឧសភា​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បន្ត​ចែកជូន​ស្បៀងអាហារ ជូន​ប្រជាពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ចំនួន​៨១០០​គ្រួសារ​បន្ថែម​ទៀត ហើយ​ក្នុង​ចំនួន​នេះ បាន​ចែក​ជូនទៅប្រជាពលរដ្ឋ រស់នៅ​ខណ្ឌមានជ័យ​ចំនួន​២០០០​គ្រួសារ ខណ្ឌ​សែនសុខ ៣០០​គ្រួសារ ខណ្ឌ​ព្រែក​ព្នៅ៥០០​គ្រួសារ ខណ្ឌ​ឬ​ស្សី​កែវ​ចំនួន​១៥០០​គ្រួសារ ខណ្ឌ​ជ្រោយចង្វា ៧០០​គ្រួសារ ខណ្ឌដូនពេញ​ចំនួន​២០០​គ្រួសារ ខណ្ឌ​៧​មករា ៣០០​គ្រួសារ ខណ្ឌ​ចំការ​មន ៨០០​គ្រួសារ ខណ្ឌ​ច្បារអំពៅ​ចំនួន​៨០០​គ្រួសារ ខណ្ឌ​កំបូល​ចំនួន​១០០០​គ្រួសារ និង​ក្រុមការ​ងារ​ចំនួន​៤០០​គ្រួសារ ។​

មន្ត្រី​ដដែល​បន្តថា អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រោម​ការណែនាំ ​និង​បញ្ជា​ពី​លោក ឃួ​ង ស្រេង ​អភិ​បាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កងទ័ពជើងគោក បាន​ដឹកជញ្ជូនស្បៀង​អាហារ ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា យកទៅ​ចែកជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​បិទ​ខ្ទប់​នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១៩ ខែមេសា ដល់​ថ្ងៃ​១៦​ខែ ខែឧសភា​នេះ​ បាន​ចំនួន​៤១០៨៥២​គ្រួសារហើយ ។​

គួរ​បញ្ជាក់ថា អនុវត្តតាម​បទបញ្ជា​របស់លោកឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​ង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ពាក់ព័ន្ធ​នឹង​សកម្មភាព​មនុស្ស​ធ​ម៌​ខាងលើនេះ បាន​ប្រើប្រាស់​កងកម្លាំង​ទ័ពជើងគោកចំនួន​២០៦​នាក់ និង​រថយន្ត​៦២​គ្រឿង ដោយ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដឹកជញ្ជូន​ស្បៀងអាហារ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ដែលមាន​ជីវភាព​ខ្វះខាត​នៅក្នុង​ខណ្ឌ​ទាំង​១៤ ក្នុង​រាជធានី ដែលមាន​ដូចជា អង្ករ​, មី​, ទឹកត្រី​, ទឹកស៊ី​អ៊ីវ​, និង​ត្រីខ​ជាដើម ដើម្បី​រំលែក​ទុក្ខលំបាក​ប្រជាពលរដ្ឋ នៅ​តំបន់​បិទ​ខ្ទប់​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស្នងការ​ខេត្ត​បន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំថ្មី​ខាង​មុន​នេះ ហាម​ច្រក​ទឹក​ក្នុង​ថង់ ​គប់​ដាក់​គ្នា

សន្តិសុខសង្គម៨ ម៉ោង មុន

Update! សង្ស័យ​ផ្ដើម​ពី​ផ្ទុះ​ធុងហ្គាស ទើប​ឆេះ​ឃ្លាំង​រោងចក្រ​៣ រាលដាល​ដល់​ផ្ទះ​ពលរដ្ឋ​០៤​ខ្នង

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹត្តិការណ៍ “សង្ក្រាន្តវត្តភ្នំ” ៣​ថ្ងៃ​មាន​រៀបចំ​កម្មវិធី​បែប​ប្រពៃណី​ជាតិ និងកម្មវិធី កម្សាន្ត​សប្បាយជាច្រើន

នយោបាយ១០ ម៉ោង មុន

អ្នកវិភាគ និង​អ្នកឃ្លាំមើល៖ នាយករដ្ឋមន្ត្រី​កម្ពុជា​តែង​ផ្ដល់​អាទិភាព​ខ្ពស់​ ចំពោះ​សុខទុក្ខ​​ប្រជាពលរដ្ឋ

កីឡា១១ ម៉ោង មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

Sokha Hotels

ព័ត៌មានពេញនិយម