កូវីដ-១៩
ស្ថានភាពកូវីដនៅឥណ្ឌា! សាកសព ជាបន្តបន្ទាប់កប់ក្នុងរណ្ដៅដីខ្សាច់ និងទើរលើច្រាំងទន្លេគង្គា ក្រោយមានភ្លៀងធ្លាក់
ប៉ូលិសកំពុងស្វែងរកអ្នកភូមិនៅភាគខាងជើងប្រទេសឥណ្ឌាដើម្បីស៊ើបអង្កេតពីការរកឃើញសាកសពដែលត្រូវបានកប់នៅក្នុងរណ្តៅដីខ្សាច់រាក់ៗ ឬទើរលើច្រាំងទន្លេគង្គា ដែលបង្កឲ្យមានការសង្ស័យលើបណ្តាញសង្គមថា ពួកគេគឺជាសាកសពរបស់ជនរងគ្រោះជំងឺកូវីដ ១៩ ។
ការរកឃើញនេះបានកើតឡើង បន្ទាប់ពីភ្លៀងធ្លាក់កាលពីថ្ងៃសុក្របានហូរច្រុះដីខ្សាច់ដែលកប់សាកសពនៅក្នុងរណ្តៅដីខ្សាច់រាក់ៗនៅលើច្រាំងទន្លេក្នុងទីក្រុង Prayagraj រដ្ឋ Uttar Pradesh ។
អ្នកនាំពាក្យរដ្ឋាភិបាលរដ្ឋលោក Navneet Sehgal នៅថ្ងៃអាទិត្យនេះក៏បានបដិសេធចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា សាកសពជាង ១,០០០ នាក់ដែលជាជនរងគ្រោះជំងឺកូវីដ ១៩ ត្រូវបានរកឃើញពីទន្លេកាលពី ២ សប្តាហ៍មុន ខណៈលោកអះអាងថា សាកសពទាំងនេះមិនមែនជាអ្នកជំងឺកូវីដ ១៩ នោះទេ ។
ទន្ទឹមនោះ កាលពីសប្តាហ៍មុន អាជ្ញាធរសុខាភិបាលក៏បានរកឃើញសាកសព ៧១ នាក់ផងដែរ បន្ទាប់ពីបានទើរលើច្រាំងទន្លេគង្គាសក្នុងរដ្ឋ Bihar ។
ស្របពេលជាមួយគ្នានេះ សាកសពរាប់សិបនាក់ទៀតក៏ត្រូវបានរកឃើញផងដែរកាលពីសប្តាហ៍មុនដែលត្រូវបានគេកប់នៅក្នុងដីខ្សាច់នៅទីតាំងចំនួន ២ នៅលើច្រាំងទន្លេក្នុងស្រុក Unoo ចម្ងាយ ៤០ គីឡូម៉ែត្រភាគនិរតីនៃទីក្រុង Lucknow នៃរដ្ឋ Uttar Pradesh ។
រដ្ឋធំៗចំនួន ២ របស់ឥណ្ឌាគឺ Uttar Pradesh និង Bihar ដែលមានចំនួនប្រជាជនជិត ៣៥៨ លាននាក់ស្ថិតក្នុងចំណោមរដ្ឋដែលរងគ្រោះដោយកូវីដខ្លាំងជាងគេបំផុតនៅក្នុងប្រទេស ។ អ្នកភូមិគ្មានទីពឹងបានប្រញាប់ប្រញាល់បញ្ជូនអ្នកជំងឺទៅកាន់ទីប្រជុំជន និងទីក្រុងដែលនៅក្បែរនោះដើម្បីព្យាបាល ប៉ុន្តែភាគច្រើនពួកគេបានស្លាប់នៅតាមផ្លូវ ដោយសារប្រព័ន្ធថែទាំសុខភាពរបស់ប្រទេសឥណ្ឌាកំពុងតែដួលរលំ ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រទេសឥណ្ឌាមានករណីឆ្លងជំងឺកូវីដ ១៩ សរុប ២៤,៦៨៤,០០៧ ករណី និងមានអ្នកស្លាប់ចំនួន ២៧០,២៨៤ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ កូវីដនៅ ឥណ្ឌា! អស់ពីបោះចូលក្នុងទឹក សាកសព បន្ថែមទៀតកប់ក្នុងដីខ្សាច់នៅច្រាំងទន្លេគង្គា
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១២ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»