Connect with us

កូវីដ-១៩

ឆ្លងកាន់តែច្រើន ខេត្តកំពង់ស្ពឺ​យក​អនុវិទ្យាល័យ​មួយទៀត​ធ្វើជា​មណ្ឌល​ព្យាបាលជំងឺ​កូ​វីដ-​១៩

បានផុស

នៅ

លោកវេជ្ជបណ្ឌិត អោ វណ្ណថេ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​ បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​១៦ ខែ​ឧសភា​ថា រដ្ឋបាលខេត្ត​កំពង់ស្ពឺ​បាន​សម្រេចយក​អនុវិទ្យាល័យ ​ឡុង​ស៊ា​ង​មួយកន្លែង​ទៀត​ដែល​មានទី​តាំង​ស្ថិតនៅ​ស្រុក​ភ្នំស្រួច​ អាចដាក់​គ្រែ​បាន​ចំនួន​៣០០​គ្រែ​ ធ្វើជា​មណ្ឌល​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ ដែល​ធ្វើ​ឲ្យ​ខេត្ត​មាន​មណ្ឌល​ព្យាបាល​កើនឡើង​ដល់​៧​កន្លែង​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត បានបន្តថា ​ការ​សម្រេចយក​អនុវិទ្យាល័យ​ ឡុង​ស៊ា​ង​ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ​១៩​នេះ ​គឺ​ដោយសារ​បច្ចុប្បន្ន ​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​នៅ​ខេត្ត​ចេះតែ​បន្ត​កើន​ឡើងជាបន្តបន្ទាប់​ដែល​ចាំបាច់​ត្រូវ​ត្រៀម​រៀបចំ​កន្លែង​ថ្មីៗ​ទុក​មុន​ឲ្យ​ហើយ ខណៈ​សព្វថ្ងៃ​ខេត្ត​មាន​កន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ចំនួន​៦​កន្លែង​រួចហើយ​ ដែល​ទី​១.​នៅមន្ទីរពេទ្យបង្អែក​ខេត្ត​ ទី​២.​មន្ទីរពេទ្យបង្អែក​ស្រុក​ឧ​ត្ត​ង្គ​ទី​៣.​មន្ទីរពេទ្យបង្អែក​ស្រុក​គង​ពិសី​ ទី​៤.​មន្ទីរពេទ្យបង្អែក​ស្រុក​ត្រពាំង​គ្រ​ឡឹង ​ទី​៥.​មណ្ឌល​ព្យាបាល​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ជនបទ​កម្ពុជា​កុ​រ៉េ​ ទី​៦.​អនុវិទ្យាល័យ​ទី​រួម​ខេត្ត ​ដែល​អាចដាក់​គ្រែ​បាន​ចំនួន​២៤០​គ្រែ​។​

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ​កន្លែង​ព្យាបាល​ទាំង​៦កន្លែង​នេះ​ ដាក់​អ្នកជំងឺ​ជិត​ពេញ​ហើយ​ដែល​រហូតមកដល់​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា​នេះ ​ខេត្តមាន​អ្នកជំងឺ​កូ​វីដ​១៩​កើនឡើង​ដល់​ជាង​២២០​ជាសះស្បើយ​១៥​នាក់ ស្លាប់​៧​នាក់​ និង​អ្នកជំងឺ​កំពុង​សម្រាក​ពេទ្យ​ជាង​២០០​នាក់​។​

លោកវេជ្ជបណ្ឌិត អោ វណ្ណថេ​ន បាន​បន្ថែមទៀតថា ​មណ្ឌល​ព្យាបាល​អនុវិទ្យាល័យ ​ឡុង​ស៊ា​ង ​នេះ​លោក​អភិបាលខេត្ត​កំពង់​ស្ពឺ វ៉ី សំណាង​ ដែល​បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​នេះ​ បាន​ណែនាំ​ដល់​អ្នកពាក់ព័ន្ធ​ត្រូវ​រៀប​ចំ​ទីកន្លែង​ដូចជា ​បន្ទប់ទឹក ភ្លើងអគ្គិសនី សម្ភារ​បរិក្ខារ​ផ្សេងៗ​ និង​គ្រែ​សម្រាប់​ដាក់​អ្នកជំងឺ​ឲ្យ​បាន​រួចរាល់​ក្នុងកំឡុងពេល​២​ថ្ងៃ​ទៀតខាងមុខ​ ដើម្បី​ត្រៀម​ដាក់​អ្នកជំងឺ​។​

ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះដែរ​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​បានសម្រេចផ្អាក​ជា​បណ្តោះអាសន្ន ​ក្រុមហ៊ុន វ៉ា សាន់​(​រោងចក្រ​វ៉ា​សាន់​) ស្ថិតនៅ​ភូមិ​ត្រាច ឃុំ​កា​ហែង ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​ ដោយសារ​ក​ម្មករ​នៅក្នុង​រោងចក្រ​មាន​ឆ្លង​ជំងឺ​កូ​វីដ១៩​។​ បិទ​ខ្ទប់​ផ្នែក​ខ្លះ​នៃ​ភូមិ​ពង្រ និង​ផ្នែក​ខ្លះ នៃ​ភូមិ​សំបូរ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ​និង​ផ្អាក​ជា​បណ្តោះអាសន្ន ឱសថស្ថាន​រង​(​ក​)​សុមនា​

ស្ថិតនៅ​ភូមិ​ផ្សារ​ត្រពាំង​ក្រឡឹង ផ្អាក​ជា​បណ្តោះអាសន្ន មន្ទីរ​ព្យាបាល​ស្លាប​លែង មន្ទីរ​ព្យាបាល​អម្រឹត​២ គ្លី​និ​ច​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​ ទ្រី ស៊ឹម​ហុង ស្ថិតនៅ​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​ដោយ​សារ​ទីតាំង​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អ្នកជំងឺ​កូ​វីដ​១៩៕

​អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម