កូវីដ-១៩
វ៉េណេស៊ុយអេឡា ជាប្រទេសអាមេរិកឡាទីនដំបូងគេ អនុម័តប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី
មូលនិធិវិនិយោគផ្ទាល់រុស្ស៊ី (RDIF) បាននិយាយថា ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃសៅរ៍បានអនុម័តប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ចាក់តែមួយដូស Sputnik Light របស់រុស្ស៊ី ។
ការអនុម័តនេះធ្វើឡើងរយៈពេល ៤ ខែ បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះបានអនុម័តវ៉ាក់សាំង Sputnik V សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ។
យោងទៅតាម RDFI បានឲ្យដឹងថា វ៉ាក់សាំង Sputnik Light គឺជាប្រភេទវ៉ាក់សាំង Sputnik V ដែលមានកម្រិតស្រាលជាងមុនដែលមានសមាសធាតុផ្សំតែមួយ (rAd26) ហើយតម្រូវឲ្យមានការចាក់វ៉ាក់សាំងតែមួយដូសប៉ុណ្ណោះ ។
ទន្ទឹមនោះវ៉ាក់សាំង Sputnik Light បានបង្ហាញពីប្រសិទ្ធភាព ៧៩.៤ ភាគរយ យោងតាមទិន្នន័យដែលបានវិភាគរយៈពេល ២៨ ថ្ងៃ បន្ទាប់ពីការចាក់ ។
លោក Kirill Dmitriev នាយកប្រតិបត្តិ RDIF បាននិយាយថា “វ៉ាក់សាំង Sputnik Light នឹងជួយពន្លឿនយុទ្ធនាការចាក់វ៉ាក់សាំង និងអនុញ្ញាតឲ្យមនុស្សកាន់តែមានអារម្មណ៍សុវត្ថិភាពប្រឆាំងនឹងជំងឺរាតត្បាត” ។
គួររំឭកថា ក្រសួងសុខាភិបាលនៃប្រទេសរុស្ស៊ីបានអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងចាក់តែមួយដូស Sputnik Light កាលពីថ្ងៃទី ៦ ខែឧសភា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក