កូវីដ-១៩
អង់គ្លេសចាប់មានសេរីភាពថ្ងៃនេះ ទាំងក្តីបារម្ភវីរុសបំប្លែងខ្លួនឥណ្ឌាមិនទាន់ស្បើយ
ជីវិតនៅចក្រភពអង់គ្លេសចាប់ផ្តើមមានសេរីភាព និងប្រក្រតីវិញចាប់ពីថ្ងៃចន្ទ ទី១៧ ខែឧសភានេះ បន្ទាប់ពីបំរាមកូវីដ-១៩ត្រូវបានដកឈានដល់ដំណាក់កាលទី៣ ពោលគឺស្ទើរតែទាំងស្រុងហើយ ដូច្នេះពលរដ្ឋអាចជួបជុំគ្នា ដើរកម្សាន្តទាំងយប់ថ្ងៃ ទៅមើលព្រឹត្តិការណ៍កីឡា ចូលហាង ក្លឹបកម្សាន្ត បារ ភោជនីយដ្ឋាន មង្គលការជាដើម។
គិតត្រឹមថ្ងៃចន្ទនេះទៅ មនុស្សចាប់ពី៦នាក់ ឬពីរគ្រួសារត្រូវបានអនុញ្ញាតឲ្យជួបជុំគ្នានៅតាមផ្ទះជាលើកដំបូងនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ហើយការដើរកម្សាន្តពេលយប់ក៏ត្រូវបានអនុញ្ញាតដែរ។

ការដកបំរាមនេះបានធ្វើឡើងចំពេលដែលមានក្តីកង្វល់នៃចំនួនករណីវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មីមកពីឥណ្ឌាកំពុងកើនឡើងនៅចក្រភពអង់គ្លេស ខណៈរដ្ឋាភិបាលបានទទួចថា ខ្លួនមិនបានយកអ្វីចេញពីតុក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងខ្លួនឥណ្ឌានេះទេ។

ចំណែកការជួបជុំគ្នានៅខាងក្រៅត្រូវបានអនុញ្ញាតឲ្យមានមនុស្សកើនឡើងរហូតដល់៣០នាក់ដែលនេះជាការបន្ធូរបន្ថយខ្លាំងបំផុត ហើយប្រជាជនក៏អាចហោះហើរទៅកាន់បណ្តាប្រទេសដែលស្ថិតនៅក្នុងបញ្ជីពណ៌បៃតងដែរ។

អ្នកដើរកម្សាន្តមួយពិតជាសប្បាយរីករាយចំពោះគោលការណ៍បន្ធូរបន្ថយដែលពួកគេអាចទៅកន្លែងដែលពួកគេចូលចិត្តដូចក្លឹបកម្សាន្ត និងបារ នាពេលយប់ជ្រៅដែលនេះជាសេរីភាពថ្មីរបស់ពួកគេ។

ប្រការនេះត្រូវបានគេមើលឃើញពីភាពធូរស្បើយសម្រាប់វិស័យកម្សាន្ត ខណៈរោងភាពយន្ត និងទស្សនីយភាពសិល្បៈត្រូវបានបើក ប្រសិនបើមនុស្សពាក់ម៉ាស់ ហើយសណ្ឋាគារ និងផ្ទះសំណាក់ជាដើមដែលមិនមានកន្លែងផ្គត់ផ្គង់ម្ហូបអាហារក៏ត្រូវបានអនុញ្ញាតបើកដែរ។

កម្មវិធីបុណ្យសព និងអ្នកចូលរួមក៏ត្រូវបានអនុញ្ញាតដោយគ្មានកំណត់ចំនួនមនុស្ស ខណៈពិធីមង្គលការត្រូវបានអនុញ្ញាតឲ្យមានមនុស្ស៣០នាក់ ហើយសកម្មភាពសង្គមផ្សេងៗទៀតក៏ត្រូវបានអនុញ្ញាតដែរ។

កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានអរគុណដល់សាធារណជនសម្រាប់ការប្តេជ្ញាចិត្តរបស់ពួកគេចូលរួមជាមួយរដ្ឋាភិបាលដើម្បីទប់ស្កាត់កូវីដ-១៩។ លោកបានបញ្ជាក់ថា ករណីឆ្លងឥឡូវនេះគឺឈានដល់កម្រិតទាបបំផុតគិតចាប់តាំងពីខែកក្កដា ឆ្នាំមុនមក។

លោកថា ៖«ទិន្នន័យឥឡូវនេះគាំទ្រដល់ការដកបំរាមឈានដល់ដំណាក់កាលទី៣នៅអង់គ្លេសដែលចាប់ផ្តើមពីថ្ងៃទី១៧ ខែឧសភានេះ»៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Dailymail

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត