កូវីដ-១៩
កត់ចំណាំរោគសញ្ញាដូចគ្នាមួយចំនួននៃជំងឺកូវីដ-១៩និងប្រតិកម្មអាឡ័កស៊ី
រោគសញ្ញានៃជំងឺអាឡ័កស៊ីនិងកូវីដ-១៩ មិនដូចគ្នានោះទេ ប៉ុន្តែមានអាការខ្លះស្រដៀងគ្នាដែរ រហូតមានអ្នកភ័ន្តច្រឡំ ហើយបារម្ភថាបានឆ្លងវីរុសកូវីដ-១៩ ខណៈខ្លួនត្រឹមតែអាឡ័កស៊ីប៉ុណ្ណោះ។
ដូច្នេះ សូមកត់ចំណាំនិងបែងចែកឱ្យដាច់រវាងរោគសញ្ញានៃជំងឺទាំងពីរ ដើម្បីចៀសវាងការយល់ច្រឡំតទៀត ក៏ដូចជាឈប់ភ័យព្រួយ ទាំងដែលខ្លួនមិនបានឆ្លងកូវីដ-១៩ផងនោះ។
រោគសញ្ញាអាឡ័កស៊ី

ជាធម្មតា ប្រតិកម្មឬជំងឺអាឡ័កស៊ី មានច្រើនប្រភេទផ្សេងគ្នា។ ប៉ុន្តែរោគសញ្ញាប្រតិកម្មអាឡ័កស៊ីទូទៅរួមមាន ក្អក កណ្តាស់ តឹងច្រមុះ ហៀរសំបោរ ចេញទឹកភ្នែក រមាស់ភ្នែក រមាស់មុខ កន្ទួលរមាស់ និង របកស្បែក។ ដោយឡែកបើរោគសញ្ញាប្រតិកម្មអាឡ័កស៊ីធ្ងន់ធ្ងរអាចបណ្តាលឱ្យមានជំងឺរាករូស ឈឺទ្រូង និងពិបាកដកដង្ហើម។

ចំណែកអាការផ្សេងទៀតមានដូចជា ឡើងក្រហមស្បែក ឡើងកន្ទាលត្រអាកលើស្បែក ឡើងកន្ទួលក្រហមរមាស់ ហើមបបូរមាត់ ភ្នែក និងមុខ ហៀរទឹកភ្នែក ចង្អោរចង់ក្អួតឬក្អួត ឈឺពោះ រាក រមាស់ក្នុងមាត់ឬបំពង់ក ថប់ក្នុងទ្រូង សម្ពាធឈាមចុះទាប វិលមុខ វង្វេងរង្វាន់ ឈឺក្បាល និងអាចមានអាការៈក្ដៅខ្លួនផងដែរ។
រោគសញ្ញាកូវីដ-១៩

ស្ថានភាពអ្នកជំងឺកូវីដ-១៩នៅដំណាក់កាលដំបូងមានអាការគ្រុនក្តៅលើសពី ៣៧.៥ អង្សាសេ, ក្អកហើយឈឺកលើសពី៤ថ្ងៃ, តឹងច្រមុះ ឈឺក្បាល ព្រឺរងា ឬវិលមុខ, អាចមានអាការរមួលពោះ ក្អួតចង្អោរ ឬរាករូស, ពិបាកដកដង្ហើម, ឈឺតាមដងខ្លួន (ឈឺសាច់ដុំ ឬសន្លាក់) ,ទទួលទានអាហារមិនសូវបាន, បាត់បង់ក្លិន រសជាតិ, ភ្នែកឡើងក្រហម និងឡើងកន្ទួលលើស្បែក (រោគសញ្ញានេះមិនកើតមានលើអ្នកជំងឺទាំងអស់ឡើយ)។
ចំណែករោគសញ្ញាធ្ងន់ធ្ងរ អ្នកជំងឺកូវីដ-១៩ នឹងវិវត្តអាការកាន់តែយ៉ាប់ដោយពួកគេពិបាកដកដង្ហើម បាត់បង់ចំណង់អាហារស្ទើរមិនចង់ទទួលទានអ្វីសោះ ហើយឈឺចុកចាប់ក្នុងទ្រូងមិនបាត់ និងក្ដៅខ្លួនខ្លាំងលើស៣៨អង្សារសេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HEALTH
ចុចអាន៖ អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ
ចុចអាន៖ កត់សម្គាល់ភាពខុសគ្នារវាងរោគសញ្ញាកូវីដ-១៩ និងកូវីដបំប្លែងខ្លួនថ្មី

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល