កូវីដ-១៩
អ្នករស់នៅភ្នំពេញ ខេត្តកណ្តាល និងខេត្តប្រឈម នឹងទទួលបានវ៉ាក់សាំងគ្រប់គ្នាក្នុងឆ្នាំ២០២១
មន្ត្រីជាន់ខ្ពស់សុខាភិបាលបានឱ្យដឹងថានៅក្នុងឆ្នាំ២០២១ ការចាក់វ៉ាក់សាំងនឹងបានដល់ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តប្រឈមមួយចំនួន។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានប្រាប់ឱ្យដឹងនៅនៅថ្ងៃទី១៦ ខែឧសភា នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញថា បច្ចុប្បន្នគណៈកម្មការចំពោះកិច្ច និងគណៈកម្មការលទ្ធកម្មវ៉ាក់សាំង កំពុងរៀបចំផែនការចាក់ឱ្យបានទៅដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ព្រមទាំងខេត្តដែលប្រឈមមួយចំនួនទៀតឱ្យបានគ្រប់ៗគ្នា សម្រាប់អ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ។

លោកស្រី យក់ សម្បត្តិ លើកឡើងថារាជរដ្ឋាភិបាល កំពុងតែធ្វើការបញ្ជាទិញវ៉ាក់សាំងជាបន្តបន្ទាប់ ទាំងក្រុមហ៊ុនស៊ីណូហ្វាម ក្រុមហ៊ុនស៊ីណូវ៉ាក់ និងវ៉ាក់សាំងជំនួយផ្សេងៗទៀត ដែលរាជរដ្ឋាភិបាលកំពុងតែធ្វើការចរចារ និងទំនាក់ទំនងជាមួយដៃគូអភិវឌ្ឍន៍។
លោកស្រី យក់ សម្បត្តិ បានប្រាប់ថា វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលដឹកមកដល់កម្ពុជា ៥០ ម៉ឺនដូស នៅថ្ងៃទី១៦ ខែឧសភា គឺគណៈកម្មការចំពោះកិច្ច សហការជាមួយកងកម្លាំងយោធានៅតែសម្រុកបញ្ជូនទៅចាក់ជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហមនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោកជំទាវ យក់ សម្បត្តិថ្លែងថា “រហូតមកដល់ពេលនេះតាមរបាយការណ៍របស់អភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យចាក់បានច្រើនហើយនៅគ្រប់បណ្ដាខណ្ឌ ហើយខណ្ឌដែលសម្រុកចាក់ជាងគេគឺតំបន់ក្រហម មានខណ្ឌឬស្សីកែវ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ និងខណ្ឌកំបូល គឺចាក់បានច្រើនប្រៀបធៀប ជាមួយខណ្ឌផ្សេងៗ”។
លោកជំទាវ យក់ សម្បត្តិ ឱ្យដឹងទៀតថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កំពុងតែមមាញឹកក្នុងការពន្លឿនរៀបចំផែនការចាក់វ៉ាក់សាំង និងចុះចាក់បណ្តើរៗ ខណៈកម្លាំងកងទ័ព ក៏កំពុងតែចាក់ដំណាលគ្នា ស្របពេលដែលវ៉ាក់សាំងមកដល់ប្រដំប្រសងគ្នា។
របាយការណ៍របស់អនុគណៈកម្មការតាមដាននិងវាយតម្លៃ នៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេស បង្ហាញថា គិតត្រឹមថ្ងៃទី ១៦ ខែឧសភា ចំនួនអ្នកចាក់វ៉ាក់សាំងបានកើនដល់ ២ ០៨២ ២៨២ នាក់ ស្មើនឹង២០.៨២ ភាគរយ៕ អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច