កូវីដ-១៩
វណ្ណា ស័ក្តិ ប្រាប់ស្ថានភាពសុខភាពលោកយាយ ណយ សំណាង
ភ្នំពេញ៖ ដើម្បីឱ្យមហាជនបានដឹង និងឆ្លើយតបចំពោះការព្រួយបារម្ភខណៈមានអ្នកគាំទ្រជាច្រើនចង់ដឹងពីស្ថានភាពជំងឺលោកយាយ ណយ សំណាង តារាចម្រៀង វណ្ណា ស័ក្ដិ បានបញ្ជាក់ថា បន្ទាប់ពីបានមកសម្រាកព្យាបាកនៅមន្ទីរពេទ្យរុស្ស៊ីប៉ុន្មានថ្ងៃមកនេះ ម្តាយរបស់លោកគឺលោកយាយ ណយ សំណាង មានសុខភាពបានធូរស្រាលជាងមុនខ្លះហើយ។
ស្ថិតនៅចំពោះមុខ លោកយាយ ណយ សំណាង ដែលកំពុងសម្រាកព្យាបាលលើគ្រែ លោក វណ្ណា ស័ក្តិ និយាយទៀតថា៖ “អ្នកម៉ែលោកអត់អីទេ គាត់នឹងជាឆាប់ៗដោយសារតែបានបងប្អូនជូនពរគាត់ ហើយគាត់បានធូរខ្លះហើយ”។
លោក វណ្ណា ស័ក្ត ក៏បានបញ្ជាក់បន្ថែមពីស្ថានភាពសុខភាពលោកយាយ ណយ សំណាង ថា៖ “ម៉ាក់គាត់បានរាងធូរជាងមុនបន្តិចហើយដោយសារតែគាត់បាត់ស្លេស ហើយគាត់ហូបអីបានបន្តិចបន្តូច តែអត់បានច្រើនទេ គាត់បានហូបទឹកតិចៗ”។
គួរបញ្ជាក់ថា លោកយាយ ណយ សំណាង ដែលជាតារាកំប្លែង និងចម្រៀងអាយ៉ៃជើងចាស់ព្រមទាំងកូនប្រុសគឺតារាចម្រៀង វណ្ណា ស័ក្តិ ត្រូវបានបញ្ជូនទៅព្យាបាលនៅអាគារដឹព្រេមៀ សែន សុខ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីតេស្ដរកឃើញឆ្លងជំងឺកូវីដ-១៩។
ប៉ុន្តែដោយសារពេលទៅដល់កន្លែងសម្រាកព្យាបាល ស្ថានភាពសុខភាពជំងឺរបស់លោកយាយ ណយ សំណាង បានធ្វើទុក្ខខ្លាំងនោះ ក៏ត្រូវបញ្ជូនបន្តមកសម្រាកព្យាបាលនៅមន្ទីពេទ្យរុស្ស៊ីវិញជាមួយនឹងតារាតារាចម្រៀង វណ្ណា ស័ក្ដិ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ