Connect with us

កូវីដ-១៩

ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩ ជាង២០០នាក់ និងស្លាប់២នាក់

បានផុស

នៅ

ភ្នំពេញ៖ មន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ចាមបានមានប្រសាសន៍ថា គិតត្រឹមព្រឹកថ្ងៃ១៧ ខែឧសភានេះ ខេត្តកំពង់ចាមមានអ្នកឆ្លងជំងឺកូវីដ‑១៩ ក្នុង “ព្រឹត្តិការណ៍សហគម៍២០កុម្ភៈ” ចំនួន២១៥នាក់ ជាសះស្បើយចំនួន១០៥នាក់ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យចំនួន១១០នាក់ និងស្លាប់ចំនួន២នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី បូរ៉ាឌី ប្រធានការិយាល័យនិយ័តកម្មនៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម បានបង្ហាញថា អ្នកឆ្លងជំងឺកូវីដ‑១៩ ចំនួន២១៥នាក់នោះបូកបញ្ចូលទាំងរកឃើញថ្មីកាលពីថ្ងៃ១៦ ចំនួន១០នាក់ ក្នុង​នោះ​ស្រុក​បាធាយ​មាន​ចំនួន​អ្នក​ឆ្លង​ច្រើន​ជាង​គេដោយមានអ្នក​ឆ្លង​​ចំនួន០៦នាក់ ស្រុកស្រី​សន្ធរ​០១នាក់ ស្រុកស្ទឹងត្រង់០១នាក់ ស្រុក​ព្រៃឈរ​០១​នាក់ និង​ស្រុកកងមាស០១នាក់។

លោកបានបន្តទៀតថា អ្នកឆ្លងថ្មីចំនួន១០នាក់នេះគឺក្នុងចំណោមដែលមន្ទីរសុខាភិបាលខេត្តបានយកសំណាកពីអ្នកពាក់ព័ន្ធនានាកាលពីថ្ងៃទី១៦ ខែឧសភា ចំនួន១៩៣នាក់ ហើយមន្ទីរនឹងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត។

លោកបានបន្ថែមទៀតថា ដោយឡែកនៅថ្ងៃទី១៦ ខែឧសភានេះ មានអ្នកជំងឺជាសះស្បើយចំនួន២៨នាក់បន្ទាប់ពីធ្វើតេស្តចំនួន២លើក ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ ប៉ុន្តែពួកគេត្រូវបន្តធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃជាបន្តទៀតដើម្បីឲ្យប្រាកដថាពួកគេអស់មេរោគនឹងមិនលាប់ជំងឺឡើងវិញ។

លោក ឌី បូរ៉ា ឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះមានអ្នកជាប់ពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កនានានៅខេត្តកំពង់ចាមសរុបចំនួន៦៩១នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម