កូវីដ-១៩
ទម្លាប់សាមញ្ញៗមែនពិត តែដូចនាំជំងឺចូលក្នុងខ្លួនទាំងមិនដឹង អំឡុងកូវីដ
មានទម្លាប់និងការអនុវត្តជាច្រើនដែលមនុស្សភាគច្រើនធ្វើ ហើយវាកំពុងតែបំផ្លាញសុខុមាលភាពរបស់យើងដោយមិនដឹងខ្លួននៅសម័យរោគរាតត្បាតនេះ។
១ បរិភោគអាហារសំបូរសារធាតុគីមី

មនុស្សគ្រប់គ្នាកំពុងគិតថា ខ្លួនកំពុងទទួលទានរបបអាហារដែលផ្ដល់នូវសុខភាពល្អ ប៉ុន្តែតាមពិតទៅយើងកំពុងហូបជាតិគីមីដែលមានគ្រោះថ្នាក់ចូលក្នុងរាងកាយទៅវិញទេ។
ផលិតផលគ្រាប់ធញ្ញជាតិនិងសណ្ដែកសៀងភាគច្រើន ត្រូវបានគេបាញ់ថ្នាំជាមួយសារធាតុ glyphosate ហើយវាជាភ្នាក់ងារបង្កមហារីកនិងអតិសុខុមប្រាណ។ សូម្បីតែផលិតផលសាច់ដូចជាសាច់មាន់ សាច់គោ ឬសាច់ជ្រូកក៏អាចមាន glyphosate។
២ ទទួលទានសារធាតុ Gluten

ភាគច្រើននៃផលិតផលគ្រាប់ធញ្ញជាតិផ្ទុកទៅដោយប្រូតេអ៊ីនរុក្ខជាតិ ដែលគេហៅថា lectins ជាផ្នែកមួយនៃប្រព័ន្ធការពាររបស់រុក្ខជាតិ។ Plant Paradox មានក្នុងអាហារកែច្នៃមួយចំនួន គឺជាបុព្វហេតុចម្បងនៃការលេចធ្លាយពោះវៀន ជំងឺរលាកសន្លាក់ ជំងឺធ្លាក់ទឹកចិត្ត ការឡើងទម្ងន់ ជំងឺខួរក្បាលនិង បេះដូង ក៏ដូចជា ជំងឺ អូតូអ៊ុយមីន។ ដូច្នេះសូមកាត់បន្ថយការទទួលទាន gluten ជៀសវាងនាំមានបញ្ហាដូចបានរៀបរាប់។
៣ បន្ថែមជាតិស្ករសិប្បនិម្មិត

ជាតិផ្អែមសិប្បនិម្មិតអាចជាជម្រើសគ្មានជាតិស្ករ គ្មានកាឡូរី ប៉ុន្តែវានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារមិនល្អ។ មនុស្សភាគច្រើនដែលប្រើសារធាតុផ្អែមសិប្បនិម្មិតនៅមិនដឹងថា ពួកគេកំពុងតែបំផ្លាញនិងផ្លាស់ប្ដូរបាក់តេរីនៅក្នុងពោះវៀន។
៤ គេងឬសម្រាកមិនបានល្អ
គេងពេលយប់មិនល្អក៏បំផ្លាញសុខភាពដែរ មនុស្សជាច្រើនតែងមិនអើពើ គិតថាគ្មានគ្រោះថ្នាក់ពីទីតាំងគេងឡើយ។ នៅពេលដែលអ្នកគេងបែបនេះ វានឹងកាត់បន្ថយកម្រិត diaphragm ដែលអាចបណ្ដាលឲ្យឈឺខ្នងក៏ដូចជាបញ្ហាជាមួយសួតជាដើម។
៥ ផឹកទឹកតិចពេក

ផឹកទឹកបានតិចដំបូងមិនអីទេ តែយូរៗទៅអាចបង្កគ្រោះថ្នាក់ដល់សុខភាព។ ភាពមិនគ្រប់គ្រាន់នៃសរសៃឈាមវ៉ែនត្រូវបានពង្រីកដោយសារកង្វះជាតិទឹក នៅពេលដែលអ្នកមានជាតិទឹកច្រើនក្នុងរាងកាយ ឈាមអាចស្ដើង ហើយហូរបានល្អជាងមុន។ ប៉ុន្តែនៅពេលឈាមក្រាស់ វាអាចធ្វើឲ្យមានបញ្ហាកង្វះសរសៃវ៉ែនកាន់តែធ្ងន់ទៅៗ ។
៦ អង្គុយយូររាប់ម៉ោង
ការអង្គុយយូរអាចនាំឲ្យមានបញ្ហាសុខភាពជាច្រើន។ រាងកាយរបស់យើងវិវត្តទៅមុខជានិច្ច ហើយជីវិតការិយាល័យទំនើប មិនអំណោយផលដល់រឿងនោះទេ។ ការមិនធ្វើលំហាត់ប្រាណទៀងទាត់ ឬអង្គុយក្នុងការិយាល័យរាប់ម៉ោងសុទ្ធតែជាបញ្ហាធំ។
៧ ផឹកទឹកផ្លែឈើច្រើន

ទឹកផ្លៃឈើត្រូវបានគេលើកឡើងដោយជឿថា ល្អសម្រាប់សុខភាពនិងមានសារធាតុជំនួយជាច្រើន។ មិនទាំងអស់ឡើយ ទឹកផ្លែឈើជាច្រើនផ្ទុកដោយស្ករនិង fructose corn ខ្ពស់ ហើយស្ទើរតែមិនមានទំនាក់ទំនងគ្នាឡើយ រវាងផ្លែឈើនិងភេសជ្ជៈ។ ឈប់យល់ច្រលំថាទឹកផ្លែឈើចម្រាញចេញពីផ្លែឈើសុទ្ធទៀត ភាគច្រើនគេគ្រាន់តែប្រើសារធាតុក្លិននិងពណ៌ប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖eatthis
ចុចអាន៖អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ